រំភើបជំនួស! លោក ហេង គីមហៀង បង្ហាញទឹកចិត្តជាឪពុកដ៏មហិមា ក្រោយឃើញភាពដឹងក្ដី និងការចេះស្រឡាញ់គ្នារបស់កូនៗ ទោះបីស្ថិតក្នុងស្ថានភាពបែកបាក់ June 1, 2026
(ភ្នំពេញ)៖ បើទោះបីជាចំណងអាពាហ៍ពិពាហ៍រវាងប្ដីប្រពន្ធអាចនឹងត្រូវបញ្ចប់ទៅដោយតថភាពណាមួយក៏ដោយ ប៉ុន្តែសាច់ឈាម និងតួនាទីជាឪពុកម្ដាយ គឺមិនអាចកាត់ផ្ដាច់បានឡើយ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមបានសម្ដែងការរំភើប និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តជាឪពុករបស់លោក ហេង គីមហៀង ដែលបានបង្ហាញនូវក្ដីស្រឡាញ់ដ៏ធំធេងចំពោះកូនៗ បើទោះបីជាបច្ចុប្បន្នលោកមិនបានរស់នៅក្បែរកូនៗផ្ទាល់ក៏ដោយ។ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម លោក ហេង គីមហៀង បានបង្ហាញឱ្យឃើញថា លោកតែងតែតាមដានរាល់សកម្មភាព និងការលូតលាស់របស់កូនៗជានិច្ចមិនដែលដាច់។ អ្វីដែលធ្វើឱ្យលោក ក៏ដូចជាមហាជនរំភើបចិត្តបំផុតនោះ គឺការបានឃើញកូនប្រុសស្រីច្បង គឺ «ទែនៗ និង អូនយុ» ចេះយល់ដឹងពីទុក្ខធុរៈ ស្រឡាញ់ ថ្នាក់ថ្នម និងជួយមើលថែប្អូនៗតូចៗ (ជូអ៊ីង និង ជូអឺ) យ៉ាងកក់ក្ដៅបំផុត។ ភាពដឹងក្ដីរបស់កូនៗ បានក្លាយជាឱសថដ៏ទិព្វសម្រាប់ព្យាបាលបេះដូងរបស់អ្នកជាឪពុកដែលកំពុងនៅឆ្ងាយ។ យោងតាមរូបថតចំនួន ៣ សន្លឹកដែលលោកបានបង្ហោះ…
បាត់ខ្លួនជាង១ខែ! ប្រពន្ធសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំក្នុងរឿងក្តីស្វាមី…..
បាត់ខ្លួនជាង១ខែ! ប្រពន្ធសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំក្នុងរឿងក្តីស្វាមី….. សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
អ្នកបើកឡានដឹកជញ្ជូនម្នាក់សុំទោសជាសាធារណៈរឿងបើកភ្លើងសារ៉ែន និងអ្នកថតបង្ហោះសារភាពថាបញ្ចូលសំឡេងថែម
រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តដឹកជញ្ជូនក្រុមហ៊ុន វិរៈប៊ុនថាំ ម្នាក់ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកចាត់វិធានការភ្លាមៗ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២នេះ ក្រោយពីមានការបង្ហោះវីដេអូរថយន្តនេះ បើកភ្លើងសារ៉ែនពេញដងផ្លូវ ។ ថ្មីៗនេះបន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម រូបភាពវីដេអូករណីរថយន្តដឹកជញ្ជូនក្រុមហ៊ុនវិរៈប៊ុនថាំ បំពាក់ភ្លើងសារ៉ែននៅលើរថយន្តនាំឲ្យរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមនោះហើយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅបុរសម្នាក់ ជាអ្នកបើកបររថយន្តនោះមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសួរនាំ ។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនារសៀលថ្ងៃទី៣១ ខែឧសភានេះ ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា នៅចំពោះមុខសមត្ថកិច្ច អ្នកបើកបររថយន្តបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា…
លួចលាក់ស្នេហាជាមួយកូនសិស្សស្រី ដល់បន្ទប់គេ ស្រាប់តែប្តីគេតាមទាន់…
ថ្មីៗនេះ មានវីដេអូដ៏ល្បីមួយនៅលើ Twitter ដែលបង្ហាញអំពីគ្រូបង្វឹកកាយសម្បទាម្នាក់ឈ្មោះ Huang Mao បានធ្លាក់ពីលើអគារមួយ បន្ទាប់ពីត្រូវបានចាប់បានរឿងលួចលាក់ស្នេហាជាមួយប្រពន្ធគេ។ បុរសដែលត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកកាយសម្បទានៅប្រទេសចិនឈ្មោះ Huang Mao ត្រូវបានគេបង្ហាញខ្លួនថា កំពុងសណ្តោងបង្កាន់ដៃនៅលើអគារមួយបន្ទាប់ពីប្តីរបស់គូស្នេហ៍របស់គាត់ត្រឡប់មកផ្ទះវិញពីការងារមុនម៉ោង។ ទោះបីជាគាត់អាចតោងបង្គោលបានមួយរយៈក៏ដោយ ប៉ុន្តែនៅក្នុងវីដេអូឃ្លីបមួយទៀត ទីបំផុតគាត់បានបាត់បង់ការសណ្តោងរបស់គាត់ ហើយធ្លាក់ពីកំពស់ដល់ទៅ ១០ ជាប់លាន់សម្លេងយ៉ាងរន្ធត់រហូតដល់ស្លាប់។ តាមរយៈការបង្ហោះមួយដែលត្រូវបានគេមើលរហូតជិត៤លានដងបានអះអាងថា៖ “វីដេអូដ៏កក្រើកនេះគឺ គ្រូបង្វឹកក្លឹបហាត់ប្រាណជនជាតិចិន Huang Mao ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយកូនសិស្សរបស់ខ្លួនម្នាក់ ត្រូវបានជាប់គាំងបន្ទាប់ពីប្តីរបស់គាត់ត្រលប់មកផ្ទះលឿនជាងការរំពឹងទុក។ គាត់ព្យាយាមរត់តាមបង្អួច រួចចុះតោងបង្កាន់ដៃក្រៅអគារ ប៉ុន្តែអកុសលគាត់មិនអាចតោងបានយូរទេ ហើយក៏របូតដៃធ្លាក់ 10 ជាន់រហូតដល់ស្លាប់” ។ សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
💥អុីរ៉ង់នៅមិនស្ងៀមទេ! ចាប់ផ្តើមដាក់ពង្រាយគ្រាប់មីន បន្ថែមទៀត នៅច្រក HORMUZ
💥អុីរ៉ង់នៅមិនស្ងៀមទេ! ចាប់ផ្តើមដាក់ពង្រាយគ្រាប់មីន បន្ថែមទៀត នៅច្រក HORMUZ សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
អត់ចេះឈឺចាប់!! លួ.ចនាំគោឆ្លងដែនពីថៃចូលមកកម្ពុជា ជិត៣០ក្បាល ចុងក្រោយជាប់ខ្នោះ…..
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៥ ក្រោយពីជនសង្ស័យទាំងនោះ នាំគ្នាធ្វើសកម្មភាពលួចនាំសត្វគោឆ្លងដែនពីថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ ប្រមាណជិត៣០ក្បាល។ លោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើនោះ រួមមាន ១-ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុស អាយុ៣៥ឆ្នាំ ២- ឈ្មោះ ផេង ថៃ ភេទប្រុស អាយុ២០ឆ្នាំ និង៣- ឈ្មោះ ស្រប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។…
ដំណឹងល្អ! តារារ៉េប AK-K ម្ចាស់ពាន Cambo Rapper វះកាត់ជោគជ័យនៅប្រទេសវៀតណាម និងមានសង្ឃឹមអាចដើរបានវិញ…
ភ្នំពេញ៖ អ្នកគាំទ្រ និងក្រុមគ្រួសារតារាចម្រៀងរ៉េប AK-K មានក្តីរំភើបជាខ្លាំង រហូតស្រក់ទឹកភ្នែក បន្ទាប់ពីទទួលបានដំណឹងថា ការវះកាត់របួសជើងរបស់លោកនៅប្រទេសវៀតណាម បានទទួលជោគជ័យ និងមានសញ្ញាវិជ្ជមានខ្ពស់ក្នុងការវិលត្រឡប់មកដើរបានធម្មតាវិញ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ តារាចម្រៀងរ៉េបលេចធ្លោរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅម្ដុំផ្លូវទំនប់កប់ស្រូវ ដែលបណ្តាលឱ្យលោកគ្រោះថ្នាក់ដាច់ជើងធ្ងន់ធ្ងរ។ ភ្លាមៗនោះ លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មុននឹងក្រុមគ្រួសារសម្រេចចិត្តបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ដើម្បីសង្គ្រោះជើងរបស់លោក។ ក្រោយការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពេលនេះលទ្ធផលបានបង្ហាញឱ្យឃើញពីក្តីសង្ឃឹមថ្មី ដោយគ្រូពេទ្យជំនាញនៅប្រទេសវៀតណាមបានបញ្ជាក់ថា ការវះកាត់បានជោគជ័យជាស្ថាពរ។ អ្វីដែលរឹតតែពិសេសនោះ គ្រូពេទ្យបានអះអាងថា ជើងរបស់លោកមិនបានដាច់សរសៃឈាមធំៗនោះទេ ដែលនេះជាសញ្ញាបញ្ជាក់ថា លោកនឹងមានឱកាសអាចដើរបានវិញនៅថ្ងៃខាងមុខ ក្រោយការព្យាបាល និងធ្វើលំហាត់ស្ដារកាយសម្បទា។ ទន្ទឹមនឹងដំណឹងរីករាយនៃស្ថានភាពសុខភាពនេះ ក្រុមគ្រួសាររបស់ AK-K ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវ និងតាមរកភាគីពាក់ព័ន្ធដែលបង្កគ្រោះថ្នាក់នេះ…
ម៉ាលេសុី សំពងថៃមួយព្រនង់ប្រកាសឈប់ឱ្យនាំបង្គា ៥ ប្រភេទចូលប្រទេស ដើម្បីសងសឹករឿងនេះ…..
ថ្មីៗនេះ មានព័ត៌មានបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះតទៅ ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើម ដោយផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់វិស័យគ្រឿងសមុទ្ររបស់ថៃជាខ្លាំង។ ដើមចមនៃបញ្ហានេះ កើតឡើងបន្ទាប់ពីមានការរកាំរកូសលើការនាំចូលត្រីឆ្ពង់ (Sea Bass) ដោយម៉ាឡេស៊ីបាននាំយកកូនត្រីនេះពីថៃទៅចិញ្ចឹម រួចនាំចេញត្រីសាច់ត្រឡប់មកលក់ក្នុងទីផ្សារថៃវិញក្នុងតម្លៃថោកពេក ដែលបង្កផលប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីនៅថៃ។ ដើម្បីជាការឆ្លើយតប អាជ្ញាធរថៃបានដាក់វិធានការត្រួតពិនិត្យគុណភាពត្រីឆ្ពង់ពីម៉ាឡេស៊ីយ៉ាងតឹងរ៉ឹង ១០០% ដើម្បីស្វែងរកសារធាតុគីមី និងមេរោគ ដែលធ្វើឱ្យភាគីម៉ាឡេស៊ីមិនពេញចិត្ត និងដាក់វិធានការតបតវិញភ្លាមៗ។ ក្នុងនោះ ម៉ាឡេស៊ីបានហាមឃាត់ការនាំចូលបង្កងថៃចំនួន ៥ ប្រភេទ មានដូចជា បង្គា (Black Tiger), បង្គា ចេក (Banana shrimp), បង្គាស…
(វីដេអូ) ផ្ទុះរ៉ុកកែតរបស់ក្រុមហ៊ុន Blue Origin លើលានបាញ់បង្ហោះ ទិដ្ឋភាពស្ដែងៗដូចផ្ទុះគ្រា/ប់បរមាណូ
កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ (ពេលវេលាក្នុងតំបន់) រ៉ុកកែត New Glenn របស់ក្រុមហ៊ុន Blue Origin ដែលមានកម្ពស់ប្រមាណ ១០៦ ម៉ែត្រ បានធ្វើតេស្តកម្ដៅម៉ាស៊ីន មុនពេលបង្ហោះផ្កាយរណបរបស់ Amazon ទៅក្នុងគន្លងលំហអាកាស។ យ៉ាងណាមិញ ដំណើរការមិនទាន់បានប៉ុន្មានផង ស្រាប់តែរ៉ុកកែតផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ គួរឱ្យតក់ស្លុតបំផុត។ តាមការបញ្ជាក់ពីក្រុមហ៊ុន Blue Origin នៅលើបណ្ដាញសង្គមបានរៀបរាប់ថា៖ «ពួកយើងបានជួបប្រទះឧប្បត្តិហេតុមិនប្រក្រតីមួយអំឡុងពេលធ្វើតេស្តកម្ដៅម៉ាស៊ីននៅថ្ងៃនេះ។ បុគ្គលិកទាំងអស់ គឺមានសុវត្ថិភាពទេ។ យើងនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលណាដែលមានព័ត៌មានលម្អិតបន្ថែម»។ បើយោងតាមសារព័ត៌មាន USA Today ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos…
ក្ដុកក្ដួលណាស់! អ្នកនាង ខាត់ សុឃីម និងអ្នកសិល្បៈជាច្រើន តក់ស្លុតចំពោះការបាត់បង់តន្ត្រីករ និងសហគ្រិនវ័យក្មេង លោក ឃឹម សុច័ន្ទវិរៈ…
(ភ្នំពេញ)៖ មហាជននៅលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនរូប បានបង្ហាញការតក់ស្លុត និងក្ដុកក្ដួលជាខ្លាំង ក្រោយទទួលដំណឹងថា លោក ឃឹម សុច័ន្ទវិរៈ (Sochanvirak Khim) ដែលជាតន្ត្រីករដ៏មានសមត្ថភាព និងជាសហគ្រិនវ័យក្មេងដ៏ល្បីឈ្មោះមួយរូប បានទទួលមរណភាពទាំងវ័យក្មេង។ ភ្លាមៗក្រោយទទួលដំណឹងដ៏ក្រៀមក្រំដែលមិននឹកស្មានដល់នេះ តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតនៅលើបណ្តាញសង្គមហ្វេសប៊ុក។ អ្នកនាងបានពោលពាក្យទាំងសោកសៅថា៖ «រន្ធត់ពេកហើយប្អូនអើយ Sochanvirak Khim បងបានឃើញពីភាពជោគជ័យល្បីឈ្មោះរបស់ប្អូន ហើយក៏រីករាយសាទរពីចម្ងាយ តែមិនដែលមានឱកាសសួរសុខទុក្ខសោះ បានត្រឹម Like និងខមិន ប៉ុន្តែថ្ងៃនេះ ប្អូនចាកចេញទៅស្ងៀមស្ងាត់ RIP»។ យោងតាមការបង្ហោះ និងការស៊ែរតៗគ្នាពីសំណាក់មិត្តភក្តិជិតស្និទ្ធ និងអ្នករួមអាជីព បានឱ្យដឹងថា លោក ឃឹម…























