ដំណឹងល្អ!! ការចុះបញ្ជីសំបុត្រកំណើត មរណភាព សំបុត្រអាពាហ៍ពិពាហ៍ នានា មិនតម្រូវអោយបង់សេវាទៀតទេ…..
ពត៌មានជាតិ

ដំណឹងល្អ!! ការចុះបញ្ជីសំបុត្រកំណើត មរណភាព សំបុត្រអាពាហ៍ពិពាហ៍ នានា មិនតម្រូវអោយបង់សេវាទៀតទេ…..

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអំពីប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងការប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ ថវិកាជាតិ ព្រមទាំងជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

បើយោងតាម មាត្រា៤ ប្រភេទសេវាសាធារណៈលើការងារអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវារួមមាន៖

ក.សេវាអត្រានុកូលដ្ឋាន

១. ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍ដំបូង។

២. ការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីអត្រានុកូលដ្ឋាន។

៣. ការចុះបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។

ខ. សេវាស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ

១. ការផ្តល់សៀវភៅស្នាក់នៅដំបូង។

២. ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។

៣. ការបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ។

៤. ការផ្តល់សៀវភៅគ្រួសារដំបូង។

៥. ការកែតម្រូវទិន្នន័យក្នុងសៀវភៅគ្រួសារ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។

៦. ការបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅគ្រួសារ។

គ. សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

១. ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង។

២. ការកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រី ចុះបញ្ជី។

គួរបញ្ជាក់ ការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងវិស័យយុត្តិធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលស្នើសុំដោយអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *