អាណោចអាធ័មខ្លាំងណាស់! វីរកងទ័ពវ័យក្មេងម្នាក់ពលីក្នុងបេសកកម្ម បន្សល់ទុកភរិយាឱ្យនៅកំព្រាជាមួយក្តីស្រមៃដែលមិនអាចសម្រេច
ពត៌មានជាតិ

អាណោចអាធ័មខ្លាំងណាស់! វីរកងទ័ពវ័យក្មេងម្នាក់ពលីក្នុងបេសកកម្ម បន្សល់ទុកភរិយាឱ្យនៅកំព្រាជាមួយក្តីស្រមៃដែលមិនអាចសម្រេច

ពិតជាតក់ស្លុត និងក្តុកក្តួលជាពន់ពេក ចំពោះការបាត់បង់បងប្រុស សុខ ព្រី កម្លាំងជួរមុខនៃកងពលតូចថ្មើរជើងលេខ៥ (តាក្របី) កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ 📍
បងប្រុសបានពលីជីវិតយ៉ាងអាសូរ ខណៈពេលកំពុងបំពេញភារកិច្ចជិះម៉ូតូដឹកស្បៀង ហើយស្រាប់តែមានអាការៈវិលមុខ រអិលធ្លាក់ចូលប្រឡាយទឹក។ 🚴‍♂️🌊 អ្វីដែលកាន់តែខ្លោចចិត្តនោះ គឺភរិយារបស់លោកបានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកថា ក្តីស្រមៃដែលចង់ថតរូប Pre-Wedding ជាមួយគ្នា ឥឡូវបានត្រឹមជាការចងចាំដែលគ្មានថ្ងៃត្រឡប់។ 💍💔
បច្ចុប្បន្ន ស_ពបងប្រុសកំពុងត្រូវបានដឹកបញ្ជូនទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើត ឯខេត្តមណ្ឌលគិរី។ 🏕️
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធវីរកងទ័ពរូបនេះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🕯️🕊️

LEAVE A RESPONSE

Your email address will not be published. Required fields are marked *