Month: May 2026

ពត៌មានជាតិ

កំពុងមានផ្ទៃពោះផង! បងស្រី ប៊ុង តុងធៀន ចេញវីដេអូរៀបរាប់ទាំងទឹកភ្នែក ក្រោយរងការចោទប្រកាន់ថា «យកប្អូនប្រុសមកធ្វើ Drama លក់ផលិតផល»

ភ្នំពេញ៖ ពិតជាគួរឱ្យក្តុកក្តួល និងអាសូរជាពន់ពេក ដែលថ្មីៗនេះ បងស្រីបង្កើតរបស់លោក ប៊ុង តុងធៀន បានចេញមុខបង្ហោះវីដេអូរៀបរាប់ទាំងក្តុកក្តួល និងអួលណែនដើមក ក្រោយពីទទួលរងនូវការរិះគន់ និងការចោទប្រកាន់យ៉ាងអយុត្តិធម៌ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន។ ពីការនឹករលឹក ក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ មួយរយៈពេលចុងក្រោយនេះ បងស្រីរបស់លោក ប៊ុង តុងធៀន ដែលបច្ចុប្បន្នកំពុងតែមានផ្ទៃពោះផងនោះ តែងតែបង្ហោះរូបភាព ក៏ដូចជាវីដេអូខ្លីៗ បង្ហាញពីទំហំចិត្ត និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅដែលគ្មានថ្ងៃបំភ្លេចបានចំពោះប្អូនប្រុស។ ទោះជាយ៉ាងណាក៏ដោយ បែរជាមានអ្នកលេងបណ្តាញសង្គមមួយចំនួនតូច ចូលទៅបញ្ចេញមតិដៀមដាម និងចោទប្រកាន់រូបនាងថា៖ «យកប្អូនប្រុសមកធ្វើជាសាច់រឿង (Drama) ដើម្បីទាញការចាប់អារម្មណ៍ សម្រាប់លក់ឡេ និងប្រម៉ូតកន្លែងអាជីវកម្ម» ទៅវិញ។ ការតបតទាំងទឹកភ្នែករបស់ស្ដ្រីជាបង មិនអាចទ្រាំទ្រនឹងការចោទប្រកាន់ដ៏ប៉ះពាល់ដល់ផ្លូវចិត្តដ៏ធ្ងន់ធ្ងរនេះបាន បងស្រីលោក ប៊ុង តុងធៀន បានចេញវីដេអូបញ្ជាក់ទាំងទឹកភ្នែកហូរស្រក់ស្រស្រាក់ថា៖ «ការឈឺចាប់មួយនេះ គ្មានថ្ងៃភ្លេចបានទេ។…

ស្តាប់លោកជំទាវ ហ៊ុន សុីណាត និយាយរឿងតាក់សុី wownow និងអ្នករត់កង់បី Pass App…

ស្តាប់លោកជំទាវ ហ៊ុន សុីណាត និយាយរឿងតាក់សុី wownow និងអ្នករត់កង់បី Pass App… សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

តារារ៉េប AK-K ម្ចាស់ពាន Cambo Rapper រងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ (កិនជើងទាំងសងខាង) កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម

(ភ្នំពេញ)៖ មហាជន ជាពិសេសអ្នកគាំទ្រវិស័យចម្រៀងរ៉េប មានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារារ៉េបលោក AK-K ដែលជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambo Rapper បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឱ្យរងរបួសបាក់បែកជើងទាំងសងខាងយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងនៅលើដងផ្លូវទំនប់កប់ស្រូវ ដោយមានរថយន្តដឹកដីមួយគ្រឿងបានបុក និងកិនពីលើជើងទាំងពីររបស់លោក AK-K តែម្តង។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព ប៉ុន្តែដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ដែលអាចប្រឈមនឹងហានិភ័យឈានដល់ការពិការ ក្រុមគ្រួសារបានសម្រេចចិត្តបញ្ជូនលោកបន្តទៅព្យាបាលនៅប្រទេសវៀតណាម ដើម្បីសង្គ្រោះជើងទាំងពីររបស់លោក។ អ្វីដែលកាន់តែធ្វើឱ្យក្រុមគ្រួសារមានការឈឺចាប់ និងខ្វល់ខ្វាយខ្លាំងនោះ គឺរហូតមកទល់ពេលនេះ ភាគីខាងរថយន្តបង្កហេតុមិនទាន់បានចេញមុខមកទទួលខុសត្រូវ ឬដោះស្រាយនៅឡើយទេ។ ករណីនេះបានធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះ អំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ និងឱ្យជនបង្កចេញមុខមកទទួលខុសត្រូវតាមផ្លូវច្បាប់។ បច្ចុប្បន្ន អ្នកគាំទ្រជាច្រើនបានសម្តែងការសោកស្តាយ និងបានចូលរួមបួងសួងសុំឱ្យអាយដល AK-K មានសុវត្ថិភាព ឆ្លងផុតពីគ្រោះថ្នាក់ និងឆាប់បានជាសះស្បើយឡើងវិញ…

ពុទ្ធោអើយ! រន្ទះបា-ញ់ស..ម្លា..ប់ប្ដីប្រពន្ធ និងកូនក្នុងផ្ទៃ ៣ខែ នៅខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ ២នាក់ឲ្យនៅកំព្រា…

(ខេត្តពោធិ៍សាត់)៖ មានការភ្ញាក់ផ្អើល និងក្ដុកក្ដួលជាខ្លាំង បន្ទាប់ពីមានករណីគ្រោះធម្មជាតិ (រន្ទះបាញ់) មួយបានកើតឡើង បណ្ដាលឱ្យប្ដីប្រពន្ធពីរនាក់ និងកូនក្នុងផ្ទៃអាយុ ៣ខែ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងប្រកបរបរកសិកម្ម បន្សល់ទុកនូវកូនតូចៗចំនួន ២នាក់ ឱ្យរស់នៅក្នុងភាពកំព្រាត្រមង់ត្រមោច។ ហេតុការណ៍ដ៏គួរឱ្យអាសូរនេះ បានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ (យោងតាមប្រភព) ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់រួមមាន៖ ១. ប្ដីឈ្មោះ សេង គឹម អាយុ ៣៥ឆ្នាំ។ ២. ប្រពន្ធឈ្មោះ ជួន ពិសី អាយុ ៣៣ឆ្នាំ…

ឃាត់ខ្លួនជនសង្ស័យ ៧០៥នាក់សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ដើម្បីបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថា ក្នុងកិច្ចប្រតិបត្តិការតាមទីតាំងខាងលើ ជាលទ្ធផលគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន ៨១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៧០៥នាក់ (ស្រី ១៧៤នាក់) ក្នុងនោះជនបរទេសចំនួន ២៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន…

ថ្មីទៀតហើយ!! ប្អូនធម៌នាំប្រពន្ធបងធម៌មកផ្ទះសំណាក់.ដើម្បីនិយាយគ្នាលេង.ស្រាប់តែមានអីបងធម៌តាមទាន់ស្រាប់តែ..

ថ្មីទៀតហើយ!! ប្អូនធម៌នាំប្រពន្ធបងធម៌មកផ្ទះសំណាក់.ដើម្បីនិយាយគ្នាលេង.ស្រាប់តែមានអីបងធម៌តាមទាន់ស្រាប់តែ.. សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

កូនខ្មែរចាំមិនភ្លេច! គម្រប់ខួប ១ ឆ្នាំ នៃមរណ-ភាព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីក្នុងការការពារទឹកដី នៅសមរភូមិមុំបីព្រះវិហារ

នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ជាថ្ងៃគម្រប់ខួប ១ ឆ្នាំពេញ (២៨ ឧសភា ២០២៥ – ២៨ ឧសភា ២០២៦) នៃមរណភាពរបស់ លោកព្រឹន្ទបាលឯក សួន រ៉ោន ដែលលោកបានពលីជីវិត ក្នុងការការពារទឹកដីនៅសមរភូមិមុំបី ខេត្តព្រះវិហារ។ តាមរយៈគុណបំណាច់ និង វីរភាពខាងសេ្នហាជាតិដ៏ឧត្តុង្គឧត្តមនេះ នៅតែត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូប ចងចាំ និង ដឹងគុណជានិច្ចនិរន្តរ៍ ចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់លោក ជូនចំពោះជាតិមាតុភូមិកម្ពុជា…

ស្ដែងណាស់! បាក់ស្រុតស្ពាននៅចិន ឡានរអិលធ្លាក់ចូលក្នុងទឹក ត្រូវកម្លាំងទឹកហូរ កួចយកទៅស្រស់ៗត្រឹមមួយប៉ប្រិចភ្នែក

ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើងនៅស្រុក Daigo ខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន ដោយមានស្ពានមួយកន្លែង បានបាក់ស្រុតទៅស្តែងៗដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ហើយតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថាស្ពានខាងលើនេះ បានស្រុតបាក់អស់មួយចំណែកទៅហើយ តែក៏មានឡានមួយគ្រឿងបានចតនៅក្បែរកន្លែងបាក់នោះ។ យ៉ាងណាមិញ មិនទាន់បានប្រហែលមួយនាទីផង ស្រាប់តែស្ពានក៏បានបន្តបាក់ទៀត ហើយក៏បាននាំយកទាំងឡានមួយគ្រឿងនោះទៅជាមួយផង រួចក៏ត្រូវបានខ្សែទឹកហូរនាំទៅបាត់យ៉ាងលឿន ដែលធ្វើឱ្យអ្នកដែលបានឃើញហេតុការណ៍នេះ មិនអាចជួយអន្តរាគមន៍អ្វីបានសោះ។ អាជ្ញាធរមូលដ្ឋានបានលើកឡើងថា មូលហេតុដែលឡាននៅចតទីនោះ និងព្រមបើកបរចេញ គឺដោយសារតែវាបានខូចនៅលើស្ពាន ទើបមិនអាចបើកចេញ ឬថយក្រោយឱ្យផុតពីចំណុចគ្រោះថ្នាក់ទាន់ពេលវេលាបាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាដំណឹងល្អបំផុតនោះគឺ អ្នកដំណើរទាំងអស់ដែលនៅក្នុងឡាននោះ បាននាំគ្នាចុះចេញពីឡានរួចរាល់អស់ហើយ មុនពេលវារអិលធ្លាក់ចូលក្នុងទឹក ដូច្នេះមិនមានអ្នករងគ្រោះថ្នាក់ដល់ជីវិតឡើយ។ ក្រោយកើតហេតុ អាជ្ញាធរបានសម្រេចបិទតំបន់ស្ពាននោះជាបណ្នោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យរចនាសម្ព័ន្ធ…

កម្ពុជាច្រានចោលព័ត៌មានមិនពិតដែលថាមានបទបញ្ជាបណ្តេញជនជាតិអាហ្វ្រិកចេញពីប្រទេស

អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានច្រានចោលរបាយការណ៍នៅលើបណ្ដាញសង្គមដែលអះអាងថា រាជរដ្ឋាភិបាលបានចេញបទបញ្ជាឱ្យជនជាតិអាហ្វ្រិកដែលមានការលើកលែងអន្តោប្រវេសន៍ផុតកំណត់ ត្រូវចាកចេញពីប្រទេសកម្ពុជាត្រឹមថ្ងៃទី៣១ ខែឧសភា។ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន ការដាក់ពន្ធនាគារ និងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ដោយអគ្គនាយកដ្ឋានបានបញ្ជាក់ថា ព័ត៌មានទាំងនេះគឺជារឿងមិនពិតទាំងស្រុង។ នៅក្នុងសេចក្តីបំភ្លឺព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គេហទំព័រមួយចំនួនបានចុះផ្សាយព័ត៌មាន «មិនពិតទាំងស្រុង» ដោយចោទប្រកាន់ថា កម្ពុជាគ្រោងនឹងធ្វើការបង្ក្រាបទៅលើជនជាតិអាហ្វ្រិក។ សេចក្តីថ្លែងការណ៍បានឱ្យដឹង​ថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ»។ សេចក្តីបំភ្លឺនេះបានយោងជាក់លាក់ទៅលើសេចក្តីរាយការណ៍ដែលចុះផ្សាយដោយគេហទំព័រឈ្មោះ Campaigner Online និង News Ghana ដែលបានអះអាងថា អាជ្ញាធរកម្ពុជាបានចេញសេចក្តីណែនាំឱ្យជនជាតិអាហ្វ្រិកដែលមានការលើកលែងអន្តោប្រវេសន៍ផុតកំណត់ ត្រូវចាកចេញពីប្រទេសកម្ពុជាមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ អត្ថបទទាំងនោះបានចោទប្រកាន់ថា ជនជាតិមកពីប្រទេសនានារួមមាន ហ្គាណា កេនយ៉ា…

💥ជយោ! អាឡឺម៉ុង ប្រកាសចូលខ្លួន-ដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-ថៃហើយ

អាល្លឺម៉ង់​ចង់​ចូល​ខ្លួន​មក​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​«ដោយ​ស្មោះត្រង់» លើ​ជម្លោះ​ព្រំដែន កម្ពុជា​-ថៃ ខណៈដែល​អ្នក​វិភាគ​មើល​ឃើញ​តួនាទី​របស់​សហរដ្ឋ​អាមេរិក​មិនសូវ​សកម្ម​ ហើយ​ចង់​ឲ្យ​ចិន​ដើរតួនាទី​កាន់តែ​សំខាន់​ឲ្យ​លើស​ពី​ការងារ​បែបប្រពៃណី។ នៅ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​កិច្ច​​ប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ជួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​បរទេស​ជា​ច្រើន ដែល​ក្នុង​នោះ​បញ្ហា​ព្រំដែន កម្ពុជា-ថៃ ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ភាគី​អាល្លឺម៉ង់, សហរដ្ឋ​អាមេរិក, និង​ ចិន។ នៅ​ក្នុង​ជំ​នួប​ជាមួយ​អាល្លឺម៉ង់ លោក បា្រក់ សុខុន បាន​ជជែក​អំពី​បញ្ហា​ព្រំដែន​ជាមួយ​លោក Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់។ ក្រសួងការបរទេស​បាន​ថ្លែង​ថា៖ «នៅក្នុងជំនួបក្រៅផ្លូវការប្រកបដោយអត្ថន័យជាមួយ ឯកឧត្តម Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់ [លោក Krichbaum] បានទទួលស្គាល់ពី​សភាពធ្ងន់ធ្ងរនៃស្ថានភាពព្រំដែនកម្ពុជា និងប្រជាជនភៀសសឹក។ ភាគីអាល្លឺម៉ង់បានលើកឡើងពី បំណងចង់ធ្វើជា អ្នកសម្របសម្រួលដោយស្មោះត្រង់ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ»។…