ពុទ្ធោអើយ! រន្ទះបា-ញ់ស..ម្លា..ប់ប្ដីប្រពន្ធ និងកូនក្នុងផ្ទៃ ៣ខែ នៅខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ ២នាក់ឲ្យនៅកំព្រា…
(ខេត្តពោធិ៍សាត់)៖ មានការភ្ញាក់ផ្អើល និងក្ដុកក្ដួលជាខ្លាំង បន្ទាប់ពីមានករណីគ្រោះធម្មជាតិ (រន្ទះបាញ់) មួយបានកើតឡើង បណ្ដាលឱ្យប្ដីប្រពន្ធពីរនាក់ និងកូនក្នុងផ្ទៃអាយុ ៣ខែ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងប្រកបរបរកសិកម្ម បន្សល់ទុកនូវកូនតូចៗចំនួន ២នាក់ ឱ្យរស់នៅក្នុងភាពកំព្រាត្រមង់ត្រមោច។
ហេតុការណ៍ដ៏គួរឱ្យអាសូរនេះ បានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ (យោងតាមប្រភព) ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់រួមមាន៖
១. ប្ដីឈ្មោះ សេង គឹម អាយុ ៣៥ឆ្នាំ។
២. ប្រពន្ធឈ្មោះ ជួន ពិសី អាយុ ៣៣ឆ្នាំ (កំពុងមានផ្ទៃពោះ ៣ខែ)។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ប្ដីប្រពន្ធទាំងពីរនាក់បាននាំគ្នាទៅព្រួសស្រូវនៅវាលស្រែ ស្រាប់តែពេលនោះមានភ្លៀងធ្លាក់ និងមានផ្គររន្ទះ ក៏បាញ់ចំជនរងគ្រោះទាំងពីរពេញទំហឹង បណ្ដាលឱ្យដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។ អ្វីដែលកាន់តែខ្លោចចិត្តនោះ គឺស្ត្រីជាប្រពន្ធកំពុងមានផ្ទៃពោះ ៣ខែផងដែរ។
មរណភាពរបស់អ្នកទាំងពីរ បានបន្សល់ទុកនូវកូនប្រុសស្រីចំនួន ២នាក់ ឱ្យរស់នៅទាំងវិបត្តិផ្លូវចិត្ត និងខ្វះទីពឹង ដោយសារបាត់បង់បង្គោលគ្រួសារទាំងទ្វេក្នុងពេលតែមួយ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ក្នុងក្ដីក្តុកក្តួលជាទីបំផុតពីសំណាក់អ្នកភូមិ និងសាច់ញាតិជិតខាង។
ជុំវិញករណីនេះ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុបែបនេះ៕




