Latest post

អាណោចអាធ័មខ្លាំងណាស់! វីរកងទ័ពវ័យក្មេងម្នាក់ពលីក្នុងបេសកកម្ម បន្សល់ទុកភរិយាឱ្យនៅកំព្រាជាមួយក្តីស្រមៃដែលមិនអាចសម្រេច

ពិតជាតក់ស្លុត និងក្តុកក្តួលជាពន់ពេក ចំពោះការបាត់បង់បងប្រុស សុខ ព្រី កម្លាំងជួរមុខនៃកងពលតូចថ្មើរជើងលេខ៥ (តាក្របី) កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ 📍 បងប្រុសបានពលីជីវិតយ៉ាងអាសូរ ខណៈពេលកំពុងបំពេញភារកិច្ចជិះម៉ូតូដឹកស្បៀង ហើយស្រាប់តែមានអាការៈវិលមុខ រអិលធ្លាក់ចូលប្រឡាយទឹក។ 🚴‍♂️🌊 អ្វីដែលកាន់តែខ្លោចចិត្តនោះ គឺភរិយារបស់លោកបានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកថា ក្តីស្រមៃដែលចង់ថតរូប Pre-Wedding ជាមួយគ្នា ឥឡូវបានត្រឹមជាការចងចាំដែលគ្មានថ្ងៃត្រឡប់។ 💍💔 បច្ចុប្បន្ន ស_ពបងប្រុសកំពុងត្រូវបានដឹកបញ្ជូនទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើត ឯខេត្តមណ្ឌលគិរី។ 🏕️ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធវីរកងទ័ពរូបនេះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🕯️🕊️

លោកផែង វណ្ណះ ថា ខ្លួនខុសព្រោះជឿលើក្រុមម៉ាហ្វីយ៉ា ផ្សាយអាក្រក់ពីលោក សិទ្ធ ឡោះ រហូតធ្វើអោយគាត់អស់តំណែង…..

លោកផែង វណ្ណះថាខ្លួនខុសព្រោះជឿលើក្រុមម៉ាហ្វីយ៉ាផ្សាយអាក្រក់ពីលោកសិទ្ធ ឡោះរហូតធ្វើអោយគាត់អស់តំណែង.. សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

ទីបំផុត លោកស្រី ចន ច័ន្ទលក្ខិណា ចេញមុខប្រកាសបែបនេះ ក្រោយស្វាមីត្រូវសមត្ថកិច្ចឃាត់ខ្លួន…..

លោកស្រី ចន ច័ន្ទលក្ខិណា ចេញមកប្រកាសដោះស្រាយបំណុលប្តីរបស់ខ្លួនជាមួយម្ចាស់លុយ ដោយលោកស្រីអះអាងថា មិនគេចវេសទៅណាឡើយ គ្រាន់តែសុំពេលវេលា ព្រោះតែស្ថានភាពសេដ្ឋកិច្ច។ លោកស្រី ចន ច័ន្ទលក្ខិណា បាននិយាយថា «ខ្ញុំនៅទីនេះដើម្បីជួយដោះស្រាយបញ្ហាប្តីរបស់ខ្ញុំ ខ្ញុំមិនគេចវេស គ្រាន់តែសុំពេលវេលាក្នុងស្ថានភាពដែលពួកខ្ញុំជួបវិបត្តិសេដ្ឋកិច្ច គេក៏ជំពាក់គាត់ច្រើនដែរ តែគេគេចខ្លួនបាត់។ ខ្ញុំសូមអរគុណបងប្អូនមិត្តភ័ក្ត្រទាំងអស់ដែលបារម្មណ៍ និងសួរសុខទុក្ខខ្ញុំ ខ្ញុំអរគុណនូវសណ្តានចិត្តរបស់បងប្អូន ខ្ញុំសុំទោសដែលមិនអាចលើកទូរស័ព្ទបងប្អូន ព្រោះខ្ញុំកំពុងដោះស្រាយជាមួយដើមបណ្តឹង»។ បើកូនបំណុល មានឆន្ទៈ និងការទទួលខុសត្រូវចាំដោះស្រាយរឿងជំពាក់លុយទៅហើយនោះ ខ្ញុំសង្ឃឹមថា ម្ចាស់លុយនឹងផ្តល់ឱកាសសម្រាប់ពួកគាត់។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយរឿងលោក ហេង ឡុង ក្រោយសមត្ថកិច្ចចាប់ខ្លួន…..

តាមរយៈសំណេរដ៏វែងអន្លាយ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់រឿងលោក ហេង ឡុង ក្រោយសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងរឿង​លុយកាក់​ ដូច្នេះថាៈ ខ្ញុំបាទសូមអង្វរករទៅម្ចាស់បំណុល ចំពោះករណី ឧកញ៉ាហេង ឡុងផង🙏​ ខ្ញុំបានដឹងដំណឹងពីម្សិលមិញ ឧកញ៉ាហេង ឡុងបានខលមករកខ្ញុំ ពីបញ្ហារបស់គាត់ខាងលើ រយៈពេលពីរ បីឆ្នាំនេះខ្ញុំមិនសូវបានជួបគាត់ញឹកញាប់ទេ ព្រោះខ្ញុំរវល់ប្រឹងប្រែងដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំជាច្រើន។ បន្ទាប់ពីខ្ញុំបានឮដំណឹងនេះ ខ្ញុំមិនដឹងថាត្រូវជួយបែបណា ដោយសារស្ថានភាពខ្ញុំក៏លំបាក ត្រូវដោះស្រាយរឿងជាច្រើន ។🙏🙏 ក្នុងរយៈពេលពីរថ្ងៃនេះខ្ញុំបានព្យាយាមទំនាក់ទំនងនិងស្វែងរកជួយគិតនិងដោះស្រាយ ជាមួយប្រពន្ធគាត់ដែរ។ ខ្ញុំបានឱ្យប្រពន្ធគាត់តាមអង្វរម្ចាស់បំណុលពីរថ្ងៃហើយដែលឮថាជំពាក់លុយ 30 ម៉ឺនដុល្លារនឹងបានបង់ការប្រាក់ និងប្រាក់ដើមខ្លះដល់បាន10 ម៉ឺន។ ខ្ញុំបានផ្ដល់យោបល់ឱ្យគាត់ប្រមែប្រមូលអ្វីដែលគាត់មាន គឺលុយបាន 2 ម៉ឺនដុល្លារ និងលទ្ធភាពសងប្រចាំខែ 1 ម៉ឺនដុល្លារ។ ស្ថានភាពខ្ញុំក៏លំបាកខ្ញុំគ្មានអ្វីជួយគាត់បាន…

ក្រោយផ្ទុះការរិះគន់ពីមហាជន Dr. Tong អាចផលិតមាតិកាបានវិញហើយ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបញ្ជាក់ឱ្យដឹងថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ បានអញ្ជើញគ្រូពេទ្យម្នាក់ឈ្មោះ លោក តុង (ដែលគេស្គាល់ថាជា Dr Tong ជាអ្នកផលិតមាតិកា និងជា Influencer ផ្នែកសុខភាពម្នាក់) មកជួបដើម្បីធ្វើការណែនាំអំពីក្រមសីលធម៌វិជ្ជាជីវៈ បន្ទាប់ពីរកឃើញថា លោកបានផលិតមាតិកាមួយចំនួនហួសព្រំដែនកំណត់។ ជុំវិញចំណាត់ការនេះ លោក Dr Tong ក៏បានចេញវីដេអូបកស្រាយដោយផ្ទាល់ ដោយបានទទួលស្គាល់ថា ខ្លួនពិតជាបានសាងកំហុសឆ្គង ដូចអ្វីដែលគណៈគ្រូពេទ្យបានណែនាំពិតប្រាកដមែន។ ការចេញមុខមកបកស្រាយនេះ គឺក្នុងគោលបំណងការពារកុំឱ្យសាធារណជនមានការយល់ច្រឡំលើគោលបំណងពិតប្រាកដរបស់គណៈគ្រូពេទ្យកម្ពុជា ដែលជានិច្ចកាលតែងតែតម្រង់ទិសដៅក្រុមគ្រូពេទ្យឱ្យដើរលើផ្លូវត្រឹមត្រូវ ដើម្បីផលប្រយោជន៍ និងសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។ នៅក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ…

ក្តៅៗ!! កញ៉ា​​ ហេង​ ឡុង​ ស្វាមី អ្នកស្រី ចន ចន្ធ័លក្ខណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនដោយសាររឿងមួយនេះ…

លោកផែង វណ្ណះ. ៖ ឧកញ៉ា​​ ហេង​ ឡុង​ ស្វាមី អ្នកស្រី ចន ចន្ធ័លក្ខណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម ប្រភព​ពី​លោក ផែង វណ្ណះ បានបង្ហោះសារមុន នេះ អោយ អោយដឹងថា​ លោក​ ហេង​ ឡុង​ មានគោរមងារជា ឧកញ៉ា ត្រូវបានមហាជន ដឹងថា ជា ស្វាមីអ្នក ស្រី ​ចន ចន្ធ័លក្ខណា ត្រូវបាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នាំខ្លួន​តាម​ដិកាបញ្ជាអោយចូល​ខ្លួន​របស់​តុលាការ​ ពាក់ព័ន្ធ​រឿង​លុយកាក់​រាប់​សែន​ដុល្លារ​ ។ ការឃាត់ខ្លួន នេះធ្វើឡើង តាំងពី ថ្ងៃម្សិលមិញ ថ្ងៃទី៤…

💥ជយោ! UN ប្រកាសគាំទ្រផ្លូវច្បាប់កម្ពុជា!សំណើរដោះស្រាយជា១ថៃ ដោយប្រើច្បាប់ UNCLOS ហើយ

💥ជយោ! UN ប្រកាសគាំទ្រផ្លូវច្បាប់កម្ពុជា!សំណើរដោះស្រាយជា១ថៃ ដោយប្រើច្បាប់ UNCLOS ហើយ សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

ក្តៅៗ!! រដ្ឋសភាអាមេរិក អនុម័តសេចក្តីសម្រេច ឈប់ឲ្យលោក ត្រាំ ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់

ទីបំផុត រដ្ឋសភាអាមេរិក បានអនុម័តសេចក្តីសម្រេចចិត្តមួយ ស្តីពីអំណាចសង្គ្រាម ដើម្បីបង្ខំឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ និងកម្រិតរាល់សកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦, សេចក្តីសម្រេចនេះ បានអនុម័តក្រោយការបោះឆ្នោតគាំទ្រក្នុងសំឡេង ២១៥ ទល់នឹង ២០៨ ហើយអ្វីគួរឲ្យកត់សម្គាល់គឺថា មានសមាជិកខាងគណបក្សសាធារណរដ្ឋ ចំនួន៤រូប បានងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលនេះជាបរាជ័យដ៏ធំ សម្រាប់លោក ត្រាំ។ សេចក្តីសម្រេចនេះ មានន័យថា លោកត្រាំ ត្រូវដកទ័ពអាមេរិក ចេញពីការប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ក្នុងរយៈពេលកំណត់ ហើយប្រធានាធិបតី មិនអាចបើកការវាយប្រហារយោធា ឬពង្រីកប្រតិបត្តិការយោធាបន្ថែមទៀតបានទេ លុះត្រាតែមានការប្រកាសសង្គ្រាមជាផ្លូវការ ឬទទួលការអនុញ្ញាតច្បាស់លាស់ ពីសភា…

ដំណឹងល្អ!! ការចុះបញ្ជីសំបុត្រកំណើត មរណភាព សំបុត្រអាពាហ៍ពិពាហ៍ នានា មិនតម្រូវអោយបង់សេវាទៀតទេ…..

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអំពីប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងការប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ ថវិកាជាតិ ព្រមទាំងជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ បើយោងតាម មាត្រា៤ ប្រភេទសេវាសាធារណៈលើការងារអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវារួមមាន៖ ក.សេវាអត្រានុកូលដ្ឋាន ១. ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍ដំបូង។ ២. ការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីអត្រានុកូលដ្ឋាន។ ៣. ការចុះបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។ ខ. សេវាស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ ១. ការផ្តល់សៀវភៅស្នាក់នៅដំបូង។ ២. ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។ ៣. ការបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ។ ៤. ការផ្តល់សៀវភៅគ្រួសារដំបូង។ ៥….

ដំណឹងសោកស្ដាយជាទីបំផុត៖ បាត់បង់វីរយោធាដ៏ល្អម្នាក់ ក្នុងពេលបំពេញភារកិច្ចការពារជាតិ

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោក សុខ ព្រីង យោធាប្រចាំការនៅទិសថ្មដូន កងពលលេខ៥ តំបន់តាក្របី ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុធ្លាក់ចូលប្រឡាយទឹក (សង្ស័យថាវិលមុខខ្យល់គរ) ពេលកំពុងដឹកជញ្ជូនស្បៀងអាហារ។ បច្ចុប្បន្ន ស_ពត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ក្នុងខេត្តមណ្ឌលគិរី។ សម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរួមរំលែកទុក្ខ និងចូលបុណ្យស_ព អាចទាក់ទងក្រុមគ្រួសារសពផ្ទាល់តាមរយៈ៖ លេខទូរសព្ទ៖ ០៩៧ ៦៧៤ ៧១២០ សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោក សុខ ព្រីង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សន្តិភាព និងការចងចាំចំពោះវីរភាពរបស់លោក!