ក្តៅៗ!! កញ៉ា​​ ហេង​ ឡុង​ ស្វាមី អ្នកស្រី ចន ចន្ធ័លក្ខណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនដោយសាររឿងមួយនេះ…
ពត៌មានជាតិ

ក្តៅៗ!! កញ៉ា​​ ហេង​ ឡុង​ ស្វាមី អ្នកស្រី ចន ចន្ធ័លក្ខណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនដោយសាររឿងមួយនេះ…

លោកផែង វណ្ណះ. ៖ ឧកញ៉ា​​ ហេង​ ឡុង​ ស្វាមី អ្នកស្រី ចន ចន្ធ័លក្ខណា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម ប្រភព​ពី​លោក ផែង វណ្ណះ បានបង្ហោះសារមុន នេះ អោយ អោយដឹងថា​ លោក​ ហេង​ ឡុង​ មានគោរមងារជា ឧកញ៉ា ត្រូវបានមហាជន ដឹងថា ជា ស្វាមីអ្នក ស្រី ​ចន ចន្ធ័លក្ខណា ត្រូវបាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នាំខ្លួន​តាម​ដិកាបញ្ជាអោយចូល​ខ្លួន​របស់​តុលាការ​ ពាក់ព័ន្ធ​រឿង​លុយកាក់​រាប់​សែន​ដុល្លារ​ ។

ការឃាត់ខ្លួន នេះធ្វើឡើង តាំងពី ថ្ងៃម្សិលមិញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ ខណះ ពេល ឧកញ៉ា រូបនោះ នៅក្នុងផ្ទះ ។ មូលហេតុ ត្រូវបានគេទម្លាយថា មកពី ជំពាក់លុយគេ រាប់សែនដុល្លា មិន សង ។ ប្រភពខ្លះទម្លាយថា ករណីនេះ លោក ហេង ឡុង កំពុងធ្វើការសម្របសម្រួលគ្នា ជាមួយ ដើមបណ្តឹងដើម្បី រកដំណោះស្រាយ ។

តែយ៉ាងណា ក៏ដោយគិតមកដល់ពេលនេះ មិនទាន់មាន ប្រភពណា មួយ ទម្លាយពីការឃាត់ខ្លួនឧកញ៉ា រូបនោះឡើយ ខណះ សាមីខ្លួនក៏ដូចជា អ្នកស្រី ចន ចន្ធ័លក្ខណា នៅមិនទាន់ចេញ បកស្រាយនៅឡើយ លើរឿងរ៉ាវឃាត់ខ្លួននោះ ។អង្គភាពយើងរងចាំការបកស្រាយជានិច្ច ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *