ពុទ្ធោអើយ! រន្ទះបា-ញ់ស..ម្លា..ប់ប្ដីប្រពន្ធ និងកូនក្នុងផ្ទៃ ៣ខែ នៅខេត្តពោធិ៍សាត់ បន្សល់ទុកកូនតូចៗ ២នាក់ឲ្យនៅកំព្រា…
(ខេត្តពោធិ៍សាត់)៖ មានការភ្ញាក់ផ្អើល និងក្ដុកក្ដួលជាខ្លាំង បន្ទាប់ពីមានករណីគ្រោះធម្មជាតិ (រន្ទះបាញ់) មួយបានកើតឡើង បណ្ដាលឱ្យប្ដីប្រពន្ធពីរនាក់ និងកូនក្នុងផ្ទៃអាយុ ៣ខែ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងប្រកបរបរកសិកម្ម បន្សល់ទុកនូវកូនតូចៗចំនួន ២នាក់ ឱ្យរស់នៅក្នុងភាពកំព្រាត្រមង់ត្រមោច។ ហេតុការណ៍ដ៏គួរឱ្យអាសូរនេះ បានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ (យោងតាមប្រភព) ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់រួមមាន៖ ១. ប្ដីឈ្មោះ សេង គឹម អាយុ ៣៥ឆ្នាំ។ ២. ប្រពន្ធឈ្មោះ ជួន ពិសី អាយុ ៣៣ឆ្នាំ…
ឃាត់ខ្លួនជនសង្ស័យ ៧០៥នាក់សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ដើម្បីបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថា ក្នុងកិច្ចប្រតិបត្តិការតាមទីតាំងខាងលើ ជាលទ្ធផលគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន ៨១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៧០៥នាក់ (ស្រី ១៧៤នាក់) ក្នុងនោះជនបរទេសចំនួន ២៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន…
ថ្មីទៀតហើយ!! ប្អូនធម៌នាំប្រពន្ធបងធម៌មកផ្ទះសំណាក់.ដើម្បីនិយាយគ្នាលេង.ស្រាប់តែមានអីបងធម៌តាមទាន់ស្រាប់តែ..
ថ្មីទៀតហើយ!! ប្អូនធម៌នាំប្រពន្ធបងធម៌មកផ្ទះសំណាក់.ដើម្បីនិយាយគ្នាលេង.ស្រាប់តែមានអីបងធម៌តាមទាន់ស្រាប់តែ.. សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
កូនខ្មែរចាំមិនភ្លេច! គម្រប់ខួប ១ ឆ្នាំ នៃមរណ-ភាព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីក្នុងការការពារទឹកដី នៅសមរភូមិមុំបីព្រះវិហារ
នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ជាថ្ងៃគម្រប់ខួប ១ ឆ្នាំពេញ (២៨ ឧសភា ២០២៥ – ២៨ ឧសភា ២០២៦) នៃមរណភាពរបស់ លោកព្រឹន្ទបាលឯក សួន រ៉ោន ដែលលោកបានពលីជីវិត ក្នុងការការពារទឹកដីនៅសមរភូមិមុំបី ខេត្តព្រះវិហារ។ តាមរយៈគុណបំណាច់ និង វីរភាពខាងសេ្នហាជាតិដ៏ឧត្តុង្គឧត្តមនេះ នៅតែត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូប ចងចាំ និង ដឹងគុណជានិច្ចនិរន្តរ៍ ចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់លោក ជូនចំពោះជាតិមាតុភូមិកម្ពុជា…
ស្ដែងណាស់! បាក់ស្រុតស្ពាននៅចិន ឡានរអិលធ្លាក់ចូលក្នុងទឹក ត្រូវកម្លាំងទឹកហូរ កួចយកទៅស្រស់ៗត្រឹមមួយប៉ប្រិចភ្នែក
ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើងនៅស្រុក Daigo ខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន ដោយមានស្ពានមួយកន្លែង បានបាក់ស្រុតទៅស្តែងៗដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ហើយតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថាស្ពានខាងលើនេះ បានស្រុតបាក់អស់មួយចំណែកទៅហើយ តែក៏មានឡានមួយគ្រឿងបានចតនៅក្បែរកន្លែងបាក់នោះ។ យ៉ាងណាមិញ មិនទាន់បានប្រហែលមួយនាទីផង ស្រាប់តែស្ពានក៏បានបន្តបាក់ទៀត ហើយក៏បាននាំយកទាំងឡានមួយគ្រឿងនោះទៅជាមួយផង រួចក៏ត្រូវបានខ្សែទឹកហូរនាំទៅបាត់យ៉ាងលឿន ដែលធ្វើឱ្យអ្នកដែលបានឃើញហេតុការណ៍នេះ មិនអាចជួយអន្តរាគមន៍អ្វីបានសោះ។ អាជ្ញាធរមូលដ្ឋានបានលើកឡើងថា មូលហេតុដែលឡាននៅចតទីនោះ និងព្រមបើកបរចេញ គឺដោយសារតែវាបានខូចនៅលើស្ពាន ទើបមិនអាចបើកចេញ ឬថយក្រោយឱ្យផុតពីចំណុចគ្រោះថ្នាក់ទាន់ពេលវេលាបាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាដំណឹងល្អបំផុតនោះគឺ អ្នកដំណើរទាំងអស់ដែលនៅក្នុងឡាននោះ បាននាំគ្នាចុះចេញពីឡានរួចរាល់អស់ហើយ មុនពេលវារអិលធ្លាក់ចូលក្នុងទឹក ដូច្នេះមិនមានអ្នករងគ្រោះថ្នាក់ដល់ជីវិតឡើយ។ ក្រោយកើតហេតុ អាជ្ញាធរបានសម្រេចបិទតំបន់ស្ពាននោះជាបណ្នោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យរចនាសម្ព័ន្ធ…
កម្ពុជាច្រានចោលព័ត៌មានមិនពិតដែលថាមានបទបញ្ជាបណ្តេញជនជាតិអាហ្វ្រិកចេញពីប្រទេស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានច្រានចោលរបាយការណ៍នៅលើបណ្ដាញសង្គមដែលអះអាងថា រាជរដ្ឋាភិបាលបានចេញបទបញ្ជាឱ្យជនជាតិអាហ្វ្រិកដែលមានការលើកលែងអន្តោប្រវេសន៍ផុតកំណត់ ត្រូវចាកចេញពីប្រទេសកម្ពុជាត្រឹមថ្ងៃទី៣១ ខែឧសភា។ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន ការដាក់ពន្ធនាគារ និងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ដោយអគ្គនាយកដ្ឋានបានបញ្ជាក់ថា ព័ត៌មានទាំងនេះគឺជារឿងមិនពិតទាំងស្រុង។ នៅក្នុងសេចក្តីបំភ្លឺព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គេហទំព័រមួយចំនួនបានចុះផ្សាយព័ត៌មាន «មិនពិតទាំងស្រុង» ដោយចោទប្រកាន់ថា កម្ពុជាគ្រោងនឹងធ្វើការបង្ក្រាបទៅលើជនជាតិអាហ្វ្រិក។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ»។ សេចក្តីបំភ្លឺនេះបានយោងជាក់លាក់ទៅលើសេចក្តីរាយការណ៍ដែលចុះផ្សាយដោយគេហទំព័រឈ្មោះ Campaigner Online និង News Ghana ដែលបានអះអាងថា អាជ្ញាធរកម្ពុជាបានចេញសេចក្តីណែនាំឱ្យជនជាតិអាហ្វ្រិកដែលមានការលើកលែងអន្តោប្រវេសន៍ផុតកំណត់ ត្រូវចាកចេញពីប្រទេសកម្ពុជាមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ អត្ថបទទាំងនោះបានចោទប្រកាន់ថា ជនជាតិមកពីប្រទេសនានារួមមាន ហ្គាណា កេនយ៉ា…
💥ជយោ! អាឡឺម៉ុង ប្រកាសចូលខ្លួន-ដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-ថៃហើយ
អាល្លឺម៉ង់ចង់ចូលខ្លួនមកធ្វើជាអ្នកសម្របសម្រួល«ដោយស្មោះត្រង់» លើជម្លោះព្រំដែន កម្ពុជា-ថៃ ខណៈដែលអ្នកវិភាគមើលឃើញតួនាទីរបស់សហរដ្ឋអាមេរិកមិនសូវសកម្ម ហើយចង់ឲ្យចិនដើរតួនាទីកាន់តែសំខាន់ឲ្យលើសពីការងារបែបប្រពៃណី។ នៅក្នុងដំណើរបំពេញបេសកកម្មទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបជាលក្ខណៈទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់បរទេសជាច្រើន ដែលក្នុងនោះបញ្ហាព្រំដែន កម្ពុជា-ថៃ ត្រូវបានលើកឡើងក្នុងជំនួបជាមួយភាគីអាល្លឺម៉ង់, សហរដ្ឋអាមេរិក, និង ចិន។ នៅក្នុងជំនួបជាមួយអាល្លឺម៉ង់ លោក បា្រក់ សុខុន បានជជែកអំពីបញ្ហាព្រំដែនជាមួយលោក Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់។ ក្រសួងការបរទេសបានថ្លែងថា៖ «នៅក្នុងជំនួបក្រៅផ្លូវការប្រកបដោយអត្ថន័យជាមួយ ឯកឧត្តម Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់ [លោក Krichbaum] បានទទួលស្គាល់ពីសភាពធ្ងន់ធ្ងរនៃស្ថានភាពព្រំដែនកម្ពុជា និងប្រជាជនភៀសសឹក។ ភាគីអាល្លឺម៉ង់បានលើកឡើងពី បំណងចង់ធ្វើជា អ្នកសម្របសម្រួលដោយស្មោះត្រង់ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ»។…
(វីដេអូ) ពលរដ្ឋខ្មែរទាំងចាស់ក្មេងរាប់ពាន់នាក់ ស្រក់ទឹកភ្នែកឈឺចាប់ ក្រោយទស្សនារូបភាពឯកសារកាលសង្គ្រាម…..
កាលពីល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៨ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» ឬ «Day of Reckoning» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីចងក្រង និង ផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយបានដឹង និង ចងចាំទុកអំពីបទពិសោធ និង រឿងរ៉ាវជាមេរៀន ដែលកម្ពុជាបានឆ្លងកាត់។ ការរៀបចំយុទ្ធនាការនេះ ក៏ជាការបំផុសស្មារតីឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ មានការចងចាំ មានការឯកភាពជាទស្សនៈជាតិ និង ក្រើនរំឭកដាស់តឿនស្មារតីជាប់ជាប្រចាំពីហានិភ័យនានា ដែលអាចកើតមានចំពោះប្រទេសជាតិ និង ប្រជាជនកម្ពុជា។ ក្នុងនោះដែរ ព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» ឬ «Day of Reckoning» រៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក…
លួចលាក់ស្នេហាជាមួយកូនសិស្សស្រី ដល់បន្ទប់គេ ស្រាប់តែប្តីគេតាមទាន់…
ថ្មីៗនេះ មានវីដេអូដ៏ល្បីមួយនៅលើ Twitter ដែលបង្ហាញអំពីគ្រូបង្វឹកកាយសម្បទាម្នាក់ឈ្មោះ Huang Mao បានធ្លាក់ពីលើអគារមួយ បន្ទាប់ពីត្រូវបានចាប់បានរឿងលួចលាក់ស្នេហាជាមួយប្រពន្ធគេ។ បុរសដែលត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកកាយសម្បទានៅប្រទេសចិនឈ្មោះ Huang Mao ត្រូវបានគេបង្ហាញខ្លួនថា កំពុងសណ្តោងបង្កាន់ដៃនៅលើអគារមួយបន្ទាប់ពីប្តីរបស់គូស្នេហ៍របស់គាត់ត្រឡប់មកផ្ទះវិញពីការងារមុនម៉ោង។ ទោះបីជាគាត់អាចតោងបង្គោលបានមួយរយៈក៏ដោយ ប៉ុន្តែនៅក្នុងវីដេអូឃ្លីបមួយទៀត ទីបំផុតគាត់បានបាត់បង់ការសណ្តោងរបស់គាត់ ហើយធ្លាក់ពីកំពស់ដល់ទៅ ១០ ជាប់លាន់សម្លេងយ៉ាងរន្ធត់រហូតដល់ស្លាប់។ តាមរយៈការបង្ហោះមួយដែលត្រូវបានគេមើលរហូតជិត៤លានដងបានអះអាងថា៖ “វីដេអូដ៏កក្រើកនេះគឺ គ្រូបង្វឹកក្លឹបហាត់ប្រាណជនជាតិចិន Huang Mao ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយកូនសិស្សរបស់ខ្លួនម្នាក់ ត្រូវបានជាប់គាំងបន្ទាប់ពីប្តីរបស់គាត់ត្រលប់មកផ្ទះលឿនជាងការរំពឹងទុក។ គាត់ព្យាយាមរត់តាមបង្អួច រួចចុះតោងបង្កាន់ដៃក្រៅអគារ ប៉ុន្តែអកុសលគាត់មិនអាចតោងបានយូរទេ ហើយក៏របូតដៃធ្លាក់ 10 ជាន់រហូតដល់ស្លាប់” ។ សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ
ស្ដាយជំនួស ករណីរ-ន្ទះបា-ញ់ ២ កន្លែងផ្សេងគ្នានៅមណ្ឌលគិរី ត្រូវចំគោអ្នកភូមិ ងា-ប់អស់ចំនួន…
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានជូនដំណឹងឱ្យប្រជាកសិករ មានការប្រុងប្រយ័ត្ន បន្ទាប់ពីមានករណីរន្ទះបាញ់គោ ងាប់ ១៩ ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី។ បើតាមរបាយការណ៍របស់រដ្ឋបាលឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានបង្ហាញថា ករណីគ្រោះធម្មជាតិ រន្ទះបាញ់សត្វគោ ខាងលើនេះកើតឡើង នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១:២០ នាទីរសៀល បណ្តាលឱ្យគោ ១៩ ក្បាល ងាប់ភ្លាមៗ ក្នុងនោះភូមិថ្មី ចំនួន ៩ ក្បាល និង ភូមិស្រែឈូក…









