កក្រើកបណ្តាញសង្គម! ឧកញ៉ា ហ៊ួត ជា ចេញមុខសំពះអង្វរម្ចាស់បំណុលឱ្យលើកលែង និងទុកពេលឱ្យឧកញ៉ា ហេង ឡុង ក្នុងគ្រាដ៏លំបាក….
ពត៌មានជាតិ

កក្រើកបណ្តាញសង្គម! ឧកញ៉ា ហ៊ួត ជា ចេញមុខសំពះអង្វរម្ចាស់បំណុលឱ្យលើកលែង និងទុកពេលឱ្យឧកញ៉ា ហេង ឡុង ក្នុងគ្រាដ៏លំបាក….

(ភ្នំពេញ)៖ កំពុងតែមានការចាប់អារម្មណ៍ និងចែករំលែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ក្រោយពីមានព័ត៌មានលេចឮថា លោកឧកញ៉ា ហេង ឡុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងបញ្ហាបំណុលប្រមាណ ៣០ម៉ឺនដុល្លារ។ អ្វីដែលធ្វើឱ្យមហាជនកាន់តែរំភើបចិត្ត និងស្ងើចសរសើរនោះ គឺសកម្មភាពរបស់លោកឧកញ៉ា ហ៊ួត ជា ដែលបានចេញមុខមកអង្វរករជំនួសមិត្តភក្តិក្នុងស្ថានភាពដ៏តឹងតែងនេះ។

យោងតាមការបង្ហោះ និងសកម្មភាពនាពេលថ្មីៗនេះ លោកឧកញ៉ា ហ៊ួត ជា ដែលគេស្គាល់ថាជាមិត្តភក្តិជិតស្និទ្ធបំផុតមួយរូបរបស់លោកឧកញ៉ា ហេង ឡុង បានបង្ហាញកាយវិការយ៉ាងក្តុកក្តួល ដោយការលើកដៃសំពះអង្វរករទៅកាន់ម្ចាស់បំណុល។ លោកបានសុំចិត្តម្ចាស់បំណុល មេត្តាយោគយល់ និងផ្តល់ឱកាស ក៏ដូចជាពេលវេលាបន្ថែម ដើម្បីឱ្យលោកឧកញ៉ា ហេង ឡុង មានលទ្ធភាពរកថវិកាមកសងត្រឡប់វិញ ខណៈដែលបច្ចុប្បន្នកំពុងជួបវិបត្តិហិរញ្ញវត្ថុ និងការលំបាកខ្លាំង។

ក្នុងសារអង្វរករនោះ លោកឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ថា លោកសុខចិត្តដាក់ចុះនូវកិត្តិយស ដើម្បីសុំក្តីសន្តោសមេត្តាដល់មិត្តភក្តិ ដ្បិតលោកមិនចង់ឃើញមិត្តត្រូវធ្លាក់ក្នុងស្ថានភាពបែបនេះឡើយ។ សកម្មភាព “ហ៊ានលះបង់កិត្តិយសដើម្បីមិត្ត” នេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការអាណិតអាសូរ និងកោតសរសើរចំពោះទឹកចិត្តដ៏កម្រមានរបស់លោក។

ទន្ទឹមនឹងសកម្មភាពដ៏កម្រនេះ មហាជនក៏បានដាក់ជាសំណួរ និងជជែកវែកញែកថា៖ «តើម្ចាស់បំណុលនឹងទន់ចិត្តយល់ព្រមតាមការសំពះអង្វរនេះឬយ៉ាងណា?» ព្រោះចំនួនទឹកប្រាក់ ៣០ម៉ឺនដុល្លារ ក៏ជាចំនួនដ៏ច្រើន ដែលម្ចាស់បំណុលប្រហែលជាត្រូវការយកទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួនដូចគ្នា។

គិតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីភាគីម្ចាស់បំណុលថានឹងមានការសម្រុះសម្រួល ឬយ៉ាងណានៅឡើយទេ ប៉ុន្តែសកម្មភាពរបស់លោកឧកញ៉ា ហ៊ួត ជា បានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលបង្ហាញពីតម្លៃនៃមិត្តភាពក្នុងគ្រាក្រ។

យើងនឹងរង់ចាំអ៊ុតមើលបន្តទៀតថា តើចំណងបញ្ហាបំណុលរវាងលោកឧកញ៉ា ហេង ឡុង និងម្ចាស់បំណុល នឹងត្រូវដោះស្រាយដោយសន្តិវិធី ក្រោយពីមានការចេញមុខអន្តរាគមន៍បែបនេះដែរឬទេ?

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *