ទីបំផុត បញ្ហាឧកញ៉ា ហេង ឡុង ជំពាក់ប្រាក់គេ 30 ម៉ឺន ដុល្លារ ត្រូវបានបញ្ចប់ហើយ
ពត៌មានជាតិ

ទីបំផុត បញ្ហាឧកញ៉ា ហេង ឡុង ជំពាក់ប្រាក់គេ 30 ម៉ឺន ដុល្លារ ត្រូវបានបញ្ចប់ហើយ

ករណីឧកញ៉ា ហេង ឡុង ជំពាក់ប្រាក់ 30 ម៉ឺនដុល្លារ ដែលក្តីក្តាំឈានដល់ តុលាការ ត្រូវខាងដើមបណ្ដឹងបានអនុគ្រោះសម្រួល បញ្ចប់ និង ដកពាក្យបណ្ដឹងហើយ ក្រោមការសម្របសម្រួលរបស់លោក ស៊ាង ប៊ុនលាង និង ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងថ្ងៃដែលផ្ទុះរឿងកាលពីម្សិលមិញ ថ្ងៃ 5 មិថុនា 2026 ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី 5 មិថុនា 2026 ម្សិលមុិញនេះ លោក ហេង ឡុង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនពាក់ព័ន្ធ​រឿង​លុយកាក់​រាប់​សែន​ដុល្លារ​ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល រហូតដល់មានការយកចិត្តទុកដាក់ពីលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងការសម្របសម្រួលដោះស្រាយវិវាទនេះ ឲ្យមានការបញ្ចប់ដោយសន្តិវិធី៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *