ស្ដាយជំនួស ករណីរ-ន្ទះបា-ញ់ ២ កន្លែងផ្សេងគ្នានៅមណ្ឌលគិរី ត្រូវចំគោអ្នកភូមិ ងា-ប់អស់ចំនួន…
ពត៌មានជាតិ

ស្ដាយជំនួស ករណីរ-ន្ទះបា-ញ់ ២ កន្លែងផ្សេងគ្នានៅមណ្ឌលគិរី ត្រូវចំគោអ្នកភូមិ ងា-ប់អស់ចំនួន…

នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានជូនដំណឹងឱ្យប្រជាកសិករ មានការប្រុងប្រយ័ត្ន បន្ទាប់ពីមានករណីរន្ទះបាញ់គោ ងាប់ ១៩ ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមរបាយការណ៍របស់រដ្ឋបាលឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានបង្ហាញថា ករណីគ្រោះធម្មជាតិ រន្ទះបាញ់សត្វគោ ខាងលើនេះកើតឡើង នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១:២០ នាទីរសៀល បណ្តាលឱ្យគោ ១៩ ក្បាល ងាប់ភ្លាមៗ ក្នុងនោះភូមិថ្មី ចំនួន ៩ ក្បាល និង ភូមិស្រែឈូក ចំនួន ១០ ក្បាល។

មន្ទីរព័ត៌មានខេត្តព្រះវិហារ បានបញ្ជា្កក់ឱ្យដឹងបន្ថែមថា ជាទូទៅ រន្ទះបាញ់ គឺជាបាតុភូតធម្មជាតិកើតឡើងដោយសារ ភាពខុសគ្នានៃបន្ទុកអគ្គិសនីក្នុងពពក និង ផ្ទៃដី។ ហើយគោ ដែលនៅទីវាល ឬ នៅក្រោមដើមឈើ គឺជាចំណុចស្រូប ឬ ចំណុចប្រសព្វនៃប៉ូលអគ្គិសនី ដែលងាយរងគ្រោះបំផុត ជាក់ស្តែង ករណីរន្ទះបាញ់គោ ១៩ ក្បាលងាប់ខាងលើ គឺជាការខាតបង់ទ្រព្យធនដ៏ធំមួយសម្រាប់កសិករ។

ដូច្នេះសូមប្រជាកសិករមានការប្រុងប្រយ័ត្ន នៅដើមរដូវវស្សានេះ អាចនឹងមានភ្លៀង ផ្គរ រន្ទះច្រើន៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *