សុំឈប់វែកញែកបន្តទៀត!! លោកផែង វណ្ណះបានបង្ហោះសារមុននេះបន្តិចដោយសុំកុំអោយមហាជនយករឿង…
ពត៌មានជាតិ

សុំឈប់វែកញែកបន្តទៀត!! លោកផែង វណ្ណះបានបង្ហោះសារមុននេះបន្តិចដោយសុំកុំអោយមហាជនយករឿង…

សុំឈប់វែកញែកបន្តទៀត!! លោកផែង វណ្ណះបានបង្ហោះសារមុននេះបន្តិចដោយសុំកុំអោយមហាជនយករឿង…

សុំឈប់វែកញែកបន្តទៀត!! លោកផែង វណ្ណះបានបង្ហោះសារមុននេះបន្តិចដោយសុំកុំអោយមហាជនយករឿងលោកនឹងស្ថាប័នកងរាជអាវុធហត្ថមកបន្តវែកញែកទៀតត្បិតអីលោកនឹងឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខាបានជួបគ្នាដោយផ្ទាល់នឹងបានធ្វើកិច្ចសន្យារួចរាល់ផងដែរ… សំណេរលោកផែង វណ្ណះ👇👇👇

បញ្ហា​របស់​ខ្ញុំបានដោះស្រាយចប់ហេីយ​ ខ្ញុំ​សូមគោរព​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងក្នុង​ប្រទេស​ និងក្រៅប្រទេស​ រួមទាំង​អ្នកសារព័ត៌មាន​ទាំងអស់​ ដែល​បាន​ស្រលាញ់​ គាំទ្រ​ លេីកទឹកចិត្ត​ដល់ខ្ញុំ​បាទ​ ។ ទឹកចិត្ត​មហា​មេឃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ រួមទាំង​បងប្អូន​អ្នកសារព័ត៌មាន​ ធ្វើ​អោយ​ខ្ញុំចងចាំអស់មួយ​ជីវិត​ ហេីយ​ខ្ញុំ​នៅតែ​បន្ត​បេសកកម្ម​ដូចដែល​ខ្ញុំ​បាន​ធ្វើ​ និង​កំពុង​ធ្វើ​បន្តទៅ​មុខ​ទៀត​ ។ ជាមួយ​គ្នានេះ​ដែរ​ ខ្ញុំបាទ​សូមសំណូមពរ​បងប្អូន​ មេត្តា​ឈប់​ យក​ករណី​ខ្ញុំ​ទៅវែកញែក​បន្ត​ ព្រោះ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ចប់​ ប្រកបដោយ​ស្មារតី​សាមគ្គី​ខ្មែរ​តែមួយ​ ។ ពេល​នេះ​យេីងត្រូវ​​រួបរួម​គ្នា​ដេីម្បី​ទប់ទល់​ជាមួយ​សត្រូវ​ឈ្លានពាន​ការពារ​បូរណភាពទឹកដី​របស់​យើង​ ។

សូមគោរព​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ និង​ អ្នកសារព័ត៌មាន​ សូម​ជួបប្រទះ​តែសេចក្ដីសុខ​ សេចក្ដី​ចំរើន​ជានិច្ច​និរន្ត​ 🙏❤️

LEAVE A RESPONSE

Your email address will not be published. Required fields are marked *