តក់ស្លុត! សមត្ថកិច្ចរកឃើញសា.ក.ស.ព កញ្ញា ឡីៗ និងអ្នករត់តាក់ស៊ី ត្រូវឃា.ត.ក.រ.ចិន.ស.ម្លា.ប់កប់ដី ៣ម៉ែត្រ ចាក់ស៊ីម៉ងត៍ដកហូតព្រលឹង នៅព្រែកលាប….
ពត៌មានជាតិ

តក់ស្លុត! សមត្ថកិច្ចរកឃើញសា.ក.ស.ព កញ្ញា ឡីៗ និងអ្នករត់តាក់ស៊ី ត្រូវឃា.ត.ក.រ.ចិន.ស.ម្លា.ប់កប់ដី ៣ម៉ែត្រ ចាក់ស៊ីម៉ងត៍ដកហូតព្រលឹង នៅព្រែកលាប….

រាជធានីភ្នំពេញ÷ មាន ករណី(ឃាតកម្ម )មួយ, ជនរងគ្រោះជាភេទទី៣ ដែលជាបុគ្គលិកខារ៉ាអូខេ ម្នាក់ និងអ្នករត់តាក់ស៊ីម្នាក់ទៀត ! ត្រូវបានឃាតករជាជនជាតិចិន រឹតក. និងវាយសម្លាប់ ហើយយក(សព)ទៅញាត់ក្នុងលូរួមគ្នាតែមួយ នៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដោយចាក់បេតុងពីលើ និងយករថយន្តទៅប្លុងចោលនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍គ្មានលេខ តាមផ្លូវបេតុងក្បែរស្ពានលេខ៤ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចគាស់សពត្រួតពិនិត្យទាំងយប់! ។
ការឈានទៅរកឃើញសាកសពជនរងគ្រោះ ទាំង០២នាក់ បន្ទាប់ពីសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនជាតិចិនចំនួន០២នាក់ ដែលពាក់ព័ន្ធ ករណីជំរិតទារប្រាក់ពីជនរងគ្រោះ ! ហើយនាំយកទៅបង្ហាញទីតាំងខាងលើ !!!។
ជនរងគ្រោះ ទាំង០២នាក់ដែលបាន(ស្លាប់) បាត់បង់ជីវិត! រួមមានឈ្មោះ :
១. ឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ(បើកបររថយន្តតាក់ស៊ី) ទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២. ឈ្មោះ តាំង ស៊ីម៉េង ហៅ(ឡីឡី )ភេទស្រី អាយុ ៣៦ឆ្នាំ (ប្រុសកែភេទជាស្រី) មុខរបរ(បុគ្គលិកខារ៉ាអូខេ) ទីលំនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា: បន្ទាប់ពីបាត់ខ្លួនជនរងគ្រោះ និងប្រទះឃើញរថយន្តដែលត្រូវជនសង្ស័យយកទៅផ្លុងចោលនៅស្រុកកៀនស្វាយ នោះ! សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិត ស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ ហើយនៅរសៀល ក៏បាននាំជនសង្ស័យទៅទីតាំង ដីឡូតិ៍ ខាងលើ ដែលជាកន្លែងឃុំឃាំងនិងសម្លាប់ជនរងគ្រោះ ដោយយកទៅកប់ក្នុងរណ្ដៅដែលជាអណ្ដូងលូ និងចាក់បេតុងពីលើ!!! ។
តាមការត្រួតពិនិត្យសមត្ថកិច្ច រកឃើញ : – ពូថៅដងឈើ១,- ដំបងដែកវាយកូនបាល់១, – ស្លាបព្រាបៀកស៊ីម៉ង់ត៍១, – ថង់កៅស៊ូស.ថ្លា, – ខ្សែភ្លើង និង- ជ័ររិតដែលបានកប់ជាមួយសពជនរងគ្រោះនៅក្នុងរណ្ដៅអណ្ដូងលូដោយចាក់បេតុងពីលើ! ។
តាមការពិនិត្យ សាកសព ឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស មានស្នាមរបួសដាច់រយះនៅកន្លាក់ជើងខាងឆ្វេង ជំរៅដល់ឆ្អឹង ដាច់សសៃឈាម ។ ចំណែកសាកសព ឈ្មោះ តាំង ស៊ីម៉េង ហៅ(ឡឺឡឺ)ភេទស្រី (ប្រុសកែភេទស្រី) ត្រូវឃាតករ យកខ្សែភ្លើងចងព័ទ្ធជុំវិញ ក.,កំភួនដៃខាងឆ្វេងនិងជើងទាំង២ ចងរឹតដោយខ្សែជ័រ បណ្ដាលឱ្យស្លាប់ !។
បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិតល្អន់លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានបានថា : សាកសព ឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស (ស្លាប់)ដោយ របួសកាប់ដាច់សសៃឈាមទាំងអស់ នៅកន្លាក់ជើងខាងឆ្វេង និងសាកសព ឈ្មោះ តាំង ស៊ីម៉េង ភេទស្រី (ប្រុសកែភេទស្រី) ស្លាប់ដោយ រឹតក.សម្លាប់ ជាករណី: ឃាតកម្ម !។
ទោះបីជាយ៉ាងណា! គេពុំដឹងថាឃាតករដែលពាក់ព័ន្ធនឹងករណីសម្លាប់ទៅលើជនរងគ្រោះទាំង០២នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានប៉ុន្មាននាក់ឡើយ!? ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *