ក្តៅៗ!! ក្រោយគណៈគ្រូពេទ្យប្រតិកម្មទៅលើការផលិតមាតិកា Dr. Tong ស្រាប់តែឧកញ្ញា Chea Tong Hour ចេញមុខលើកឡើងបែបនេះថា…..
ពត៌មានជាតិ

ក្តៅៗ!! ក្រោយគណៈគ្រូពេទ្យប្រតិកម្មទៅលើការផលិតមាតិកា Dr. Tong ស្រាប់តែឧកញ្ញា Chea Tong Hour ចេញមុខលើកឡើងបែបនេះថា…..

កាលពីពេលថ្មីៗនេះ ប្រធានគណៈគ្រូពេទ្យកម្ពុជា លោកសាស្ត្រាចារ្យ ឡឹម តារា បានឲ្យដឹងថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ បានអញ្ជើញគ្រូពេទ្យម្នាក់ឈ្មោះ លោក តុង (ដែលជា Content Creator / Influencer ផងនោះ) មកជួបដើម្បីពន្យល់ណែនាំអំពីក្រមសីលធម៌វិជ្ជាជីវៈ។

ដោយលោកបានលើកឡើងថា កន្លងមកលោក តុង បានផលិតមាតិកា (Content) ជាច្រើនដែលក្នុងនោះមានចំណុចខ្លះ លើសលួសពីក្រមសីលធម៌គ្រូពេទ្យ ដូចជាការទទួលថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលផ្សេងៗ (ទឹកដោះគោ, ថ្នាំសង្កូវ) និងការផ្សព្វផ្សាយឲ្យគ្លីនិកឯកជន ដែលទង្វើទាំងនេះត្រូវបានមើលឃើញថា ធ្វើឡើងដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម និងលុយកាក់ជាធំ ហើយក៏បានណែនាំឱ្យ លោក តុង លុបមាតិកាដែលលើសលួសទាំងនោះចេញ»។

គណៈគ្រូពេទ្យបញ្ជាក់ថា មិនដែលហាមឃាត់ការផ្សេព្វផ្សាយសារអប់រំសុខភាពឡើយ ពោល គឺតែងតែលើកទឹកចិត្តឱ្យគ្រូពេទ្យធ្វើអំពើល្អ គោរពក្រមសីលធម៌ មានភាពសុច្ចរិត និងស្មោះត្រង់។

ក្រោយឃើញដូចនេះ ស្រាប់តែឧកញ្ញា Chea Tong Hour ចេញសារទាំងហួសចិត្តស្នេីរសុំក្រសួង ក្រោយវីដេអូរទាំងអស់ Dr.Tong ត្រូវបានលុបបំបាត់ ”ខ្ញុំស្នើរឲ្យក្រសួង ចាត់វិធានការបន្ទាន់ លើវេទិកា ជេគ្នាលើ FB លុបចោលឲ្យអស់ ដូចវេទិកា Dr.Tong”៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *