- Homepage
- ពត៌មានជាតិ
- (វីដេអូ) ផ្ទុះរ៉ុកកែតរបស់ក្រុមហ៊ុន Blue Origin លើលានបាញ់បង្ហោះ ទិដ្ឋភាពស្ដែងៗដូចផ្ទុះគ្រា/ប់បរមាណូ
(វីដេអូ) ផ្ទុះរ៉ុកកែតរបស់ក្រុមហ៊ុន Blue Origin លើលានបាញ់បង្ហោះ ទិដ្ឋភាពស្ដែងៗដូចផ្ទុះគ្រា/ប់បរមាណូ
កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ (ពេលវេលាក្នុងតំបន់) រ៉ុកកែត New Glenn របស់ក្រុមហ៊ុន Blue Origin ដែលមានកម្ពស់ប្រមាណ ១០៦ ម៉ែត្រ បានធ្វើតេស្តកម្ដៅម៉ាស៊ីន មុនពេលបង្ហោះផ្កាយរណបរបស់ Amazon ទៅក្នុងគន្លងលំហអាកាស។

យ៉ាងណាមិញ ដំណើរការមិនទាន់បានប៉ុន្មានផង ស្រាប់តែរ៉ុកកែតផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ គួរឱ្យតក់ស្លុតបំផុត។

តាមការបញ្ជាក់ពីក្រុមហ៊ុន Blue Origin នៅលើបណ្ដាញសង្គមបានរៀបរាប់ថា៖ «ពួកយើងបានជួបប្រទះឧប្បត្តិហេតុមិនប្រក្រតីមួយអំឡុងពេលធ្វើតេស្តកម្ដៅម៉ាស៊ីននៅថ្ងៃនេះ។ បុគ្គលិកទាំងអស់ គឺមានសុវត្ថិភាពទេ។ យើងនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលណាដែលមានព័ត៌មានលម្អិតបន្ថែម»។

បើយោងតាមសារព័ត៌មាន USA Today ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បាននិយាយថា វាលឿនពេកក្នុងការកំណត់រកមូលហេតុ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីស្វែងយល់ពីបញ្ហានេះ។ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងសាងសង់ឡើងវិញនូវអ្វីដែលត្រូវការចាំបាច់ ដើម្បីបន្តការបង្ហោះរ៉ុកកែត។

ធ្លាប់មានបទពិសោធស្រដៀងគ្នានេះ នៅលើបណ្ដាញសង្គម X មហាសេដ្ឋី Elon Musk បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ដោយលោកលើកឡើងថា ការធ្វើតេស្តរ៉ុកកែតគឺពិបាកខ្លាំងណាស់។ ក្រុមហ៊ុនអវកាសរបស់លោក ក៏បានជួបប្រទះនឹងឧប្បត្តិហេតុដែលមិននឹកស្មានដល់ក្នុងអំឡុងពេលបាញ់បង្ហោះកាលពីសប្តាហ៍មុនផងដែរ។

វីដេអូស្ដែងៗនៃការផ្ទុះរ៉ុកកែត New Glenn ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដោយក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញនូវកម្លាំងផ្ទុះដ៏មហិមាប្រៀបដូចគ្រាប់បែកបរមាណូ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Blue Origin មិនបានប្រកាសពីកាលវិភាគផ្លូវការនៃការបង្ហោះផ្កាយរណបរបស់ខ្លួននោះឡើយ ប៉ុន្តែបើតាមការណែនាំអំពីផែនការប្រតិបត្តិការពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក រ៉ុកកែតដែលផ្ទុះខាងលើនេះ គឺគ្រោងនឹងបង្ហោះនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ៕

You Might Also Like
Recent Posts
- អាណោចអាធ័មខ្លាំងណាស់! វីរកងទ័ពវ័យក្មេងម្នាក់ពលីក្នុងបេសកកម្ម បន្សល់ទុកភរិយាឱ្យនៅកំព្រាជាមួយក្តីស្រមៃដែលមិនអាចសម្រេច
- លោកផែង វណ្ណះ ថា ខ្លួនខុសព្រោះជឿលើក្រុមម៉ាហ្វីយ៉ា ផ្សាយអាក្រក់ពីលោក សិទ្ធ ឡោះ រហូតធ្វើអោយគាត់អស់តំណែង…..
- ទីបំផុត លោកស្រី ចន ច័ន្ទលក្ខិណា ចេញមុខប្រកាសបែបនេះ ក្រោយស្វាមីត្រូវសមត្ថកិច្ចឃាត់ខ្លួន…..
- អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយរឿងលោក ហេង ឡុង ក្រោយសមត្ថកិច្ចចាប់ខ្លួន…..
- ក្រោយផ្ទុះការរិះគន់ពីមហាជន Dr. Tong អាចផលិតមាតិកាបានវិញហើយ




