អបអរសាទរ! ក្រោមការជួយជ្រោមជ្រែងពី ឯកឧត្តម ស សុខា ក្មេងប្រុសរងគ្រោះដោយភ្លើងឆេះ នឹងទទួលបានការវះកាត់នៅដើមខែក្រោយ
ពត៌មានជាតិ

អបអរសាទរ! ក្រោមការជួយជ្រោមជ្រែងពី ឯកឧត្តម ស សុខា ក្មេងប្រុសរងគ្រោះដោយភ្លើងឆេះ នឹងទទួលបានការវះកាត់នៅដើមខែក្រោយ

អបអរសាទរ! ក្រោមការជួយជ្រោមជ្រែងពី ឯកឧត្តម ស សុខា ក្មេងប្រុសរងគ្រោះដោយភ្លើងឆេះ នឹងទទួលបានការវះកាត់នៅដើមខែក្រោយ

(កំពត)៖ ក្មួយប្រុសម្នាក់ដែលរងគ្រោះដោយសារភ្លើងឆេះរលាកពេញរាងកាយ និងផ្ទៃមុខ នឹងទទួលបានពន្លឺនៃក្តីសង្ឃឹមថ្មី ដោយត្រៀមនឹងទទួលការវះកាត់ព្យាបាលនៅដើមខែក្រោយនេះ ក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនពាក់ព័ន្ធ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Lot SamEam ដែលត្រូវបានចែកចាយបន្តដោយស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមការងារបាននាំយកក្មួយប្រុសរងគ្រោះ ទៅជួបពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យ ស៊ុនយ៉ាឃៀល រួចរាល់ហើយ។

ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យ ក្រុមគ្រូពេទ្យបានកំណត់កាលបរិច្ឆេទសម្រាប់ធ្វើការវះកាត់ជូនក្មួយប្រុស នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។

ចំពោះចំណាយលើការព្យាបាល និងការវះកាត់ទាំងអស់ ត្រូវបានទទួលរ៉ាប់រង និងរៀបចំឡើងដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដោយសហការជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យ ស៊ុនយ៉ាឃៀល ដើម្បីជួយសម្រាលទុក្ខលំបាក និងសង្គ្រោះក្មួយប្រុសដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយក្តីអាណិតអាសូរជាពន់ពេក។

ដំណឹងនេះបានធ្វើឱ្យមហាជនជាច្រើនសម្តែងនូវក្តីត្រេកអរ និងថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលត្រូវការជំនួយជាចាំបាច់បែបនេះ៕
ប្រភព៖ ហ្វេសប៊ុក Lot SamEam / ស្នងការដ្ឋាននគរបាលខេត្តកំពត

LEAVE A RESPONSE

Your email address will not be published. Required fields are marked *