គាំទ្រ100% !! លោកផែងវណ្ណះដាក់ចំៗថា ខេត្តណាមានបទល្មើសព្រៃឈើត្រូវ….(មានវីដេអូ)
បងប្អូន ២នាក់នេះ ខូចៗណាស់ ម្ង៉ៃៗដេីរវាយឆ្នាំងបាយពួកជនល្មើស ធ្វើអោយជនល្មើសនិងបក្សពួកខឹងសម្បារណាស់ ។ សម្រាប់ខ្ញុំ ប្អូនប្រុស Tan Kimsour គឺជាសកម្មជនការពារព្រៃឈើ និង ធនធានធម្មជាតិ ដ៏ស្មោះត្រង់ម្នាក់ ហ៊ានលះបង់គ្រប់បែបយ៉ាងដេីម្បីការពារធនធានធម្មជាតិ ។ ខុសពីបុគ្គលចោរម្សៀតខ្លះ ពាក់ស័ក្ដិពេញស្មារ តែលូកដៃយកលុយពីឈ្មួញបំផ្លាញព្រៃឈើគួរអោយស្អប់ខ្ពើមដូចលាមក ។
ករណីបង្ក្រាបបទល្មើសព្រៃឈើ បេីថ្នាក់ដឹកនាំមានវិធានការក្ដៅ គឺបទល្មើសព្រៃឈើកេីតឡេីងនៅខេត្តណា ត្រូវដកសមត្ថកិច្ចខេត្តនោះមួយចង្កោមតែម្ដង ( មេព្រៃ អាវុធហត្ថ នគរបាល បរិស្ថាន ) ។ ល ។ ដកចោលតែ៣-៤ខេត្ត បទល្មើសនឹងថយចុះជាមិនខាន ។ ដោយឡែកជនល្មើសត្រូវផ្ដន្ទាទោសតាមច្បាប់អោយបានធ្ងន់ធ្ងរបំផុតកុំលេីកលែង កុំយោគយល់អោយសោះ ។





