អ្នកចម្រៀងអកកាដង់ «នួន រចនា» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទយកដបស្រាវាយជនរងគ្រោះរបួសធ្ងន់ធ្ងរ…(មានវីដេអូ)
ពត៌មានជាតិ

អ្នកចម្រៀងអកកាដង់ «នួន រចនា» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទយកដបស្រាវាយជនរងគ្រោះរបួសធ្ងន់ធ្ងរ…(មានវីដេអូ)

អ្នកចម្រៀងអកកាដង់ «នួន រចនា» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទយកដបស្រាវាយជនរងគ្រោះរបួសធ្ងន់ធ្ងរ…(មានវីដេអូ)

(ភ្នំពេញ)៖ តារាចម្រៀងតាមអកកាដង់ម្នាក់ឈ្មោះ នួន រចនា ហៅ ជីង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដើម្បីអនុវត្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងករណីហិង្សាដ៏ធ្ងន់ធ្ងរមួយ។

ជនសង្ស័យ នួន រចនា ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលគេស្គាល់ថាធ្លាប់ជាបេក្ខជនដាក់ពាក្យប្រឡងចម្រៀងនៅស្ថានីយទូរទស្សន៍ហង្សមាស ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងលេខ ៥១BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនបង្ករូបនេះបានប្រព្រឹត្តបទល្មើស និងគេចខ្លួនមិនព្រមចូលបង្ហាញខ្លួនក្នុងនីតិវិធីតុលាការ រហូតតុលាការឈានដល់ការចេញដីកាបង្គាប់អោយចាប់ខ្លួន។

យោងតាមឯកសាររបស់សមត្ថកិច្ច ដើមហេតុនៃសំណុំរឿងនេះបានកើតឡើងតាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មកម្ល៉េះ នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ D.Lini ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។ នៅក្នុងថ្ងៃកើតហេតុ ជនសង្ស័យបានទៅចូលរួមកម្មវិធីផឹកស៊ី និងបានទៅរករឿងជនរងគ្រោះដែលអង្គុយនៅតុផ្សេងគ្នា។ ជម្លោះនោះបានឈានដល់ការប្រើអំពើហិង្សា ដោយជនសង្ស័យបានយកដបស្រាវាយទៅលើក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់ពិការភាព។

ក្រោយកើតហេតុ ភាគីជនរងគ្រោះបានដាក់ពាក្យបណ្តឹងស្វែងរកយុត្តិធម៌ រហូតតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដៃតុលាការ ហើយបើតាមការសន្និដ្ឋាន ជនរូបនេះអាចនឹងត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំការកាត់ក្តីទៅតាមផ្លូវច្បាប់៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Video Player

LEAVE A RESPONSE

Your email address will not be published. Required fields are marked *