ឆេះទៀតហើយនៅសៀម ធ្វើឲ្យមនុស្សរបួសជាច្រើននាក់ក្នុងផ្សារមួយនៅខេត្តខនកេន
ពត៌មានអន្តរជាតិ

ឆេះទៀតហើយនៅសៀម ធ្វើឲ្យមនុស្សរបួសជាច្រើននាក់ក្នុងផ្សារមួយនៅខេត្តខនកេន

ថ្មីៗនេះ មានហេតុការណ៍អគ្គិភ័យដ៏ធំមួយបានឆាបឆេះទៅលើឃ្លាំងស្តុកទំនិញនៅក្នុងផ្សារមួយកន្លែង កណ្តាលខេត្តខនកេន ប្រទេសថៃ បង្កឱ្យមានការជ្រួលច្របល់យ៉ាងខ្លាំង។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅ នៅក្នុងផ្សារថៃរ៉ុង ដែលជាផ្សារដ៏ធំមួយប្រចាំខេត្តខនកេន។

ក្នុងនោះ អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងឃ្លាំងស្តុកទំនិញចម្រុះមួយកន្លែងនៅក្នុងផ្សារនោះ ដោយបានឮសំឡេងផ្ទុះចេញពីខាងក្នុងជាបន្តបន្ទាប់ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ។

ភ្លាមៗនោះ កម្លាំងនគរបាល និង ភ្នាក់ងារពន្លត់អគ្គិភ័យ រួមជាមួយអភិបាលខេត្តខនកេន បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ដើម្បីដឹកនាំបញ្ជាការបាញ់ទឹកបង្ក្រាបអណ្តាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ។

ដោយឡែក តាមរបាយការណ៍បឋម គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ហើយត្រូវបានក្រុមសង្គ្រោះប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខុនកែនភ្លាមៗផងដែរ។

អាជីវករលក់ដូរនៅក្បែរនោះបានរៀបរាប់ថា នៅពេលដែលពួកគេកំពុងរៀបចំបិទផ្សារ ស្រាប់តែបានឃើញផ្សែងខ្មៅហុយឡើងយ៉ាងខ្លាំង ហើយភ្លើងក៏ឆាបឆេះយ៉ាងលឿនបំផុត ដែលមិនអាចឱ្យពួកគេធ្វើអ្វីបានទាន់ពេលនោះទេ។

យ៉ាងណាមិញ មូលហេតុបឋមត្រូវបានសង្ស័យថាបណ្តាលមកពីការទុស្សេខ្សែភ្លើង ហើយដោយសារក្នុងឃ្លាំងមានសុទ្ធតែទំនិញដែលជាវត្ថុជាងាយឆេះ ទើបធ្វើឱ្យអណ្តាតភ្លើងរាលដាលយ៉ាងរហ័ស ដោយឡែកព័ត៌មានលម្អិតជុំវិញទំហំនៃការខូចខាតសរុបនៅមិនទាន់មានការរាយការណ៍នោះទេ៕

ប្រភព៖ Khaosod

LEAVE A RESPONSE

Your email address will not be published. Required fields are marked *