លម្អិត! ករណីឃា.តកម្មសម្លា.ប់ស្ត្រីភេ.ទទី៣ និងអ្នករត់តាក់ស៊ី យកស.ពញាត់ចូលលូ រួចចា.ក់បេតុងក.ប់ចោល នៅជ្រោយចង្វារ…
រាជធានីភ្នំពេញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ចបានរកឃើញសាកសពមនុស្សពីរនាក់ ដែលម្នាក់ជាបុរសអ្នករត់តាក់ស៊ី និងម្នាក់ទៀតជាស្ត្រីភេទទី៣ បម្រើការងារនៅខារ៉ាអូខេ ត្រូវបានឃាតករជាជនជាតិចិនសម្លាប់យ៉ាងព្រៃផ្សៃ រួចញាត់ចូលក្នុងអណ្តូងលូ និងចាក់បេតុងពីលើដើម្បីបំបាត់ភស្តុតាង ស្ថិតក្នុងដីឡូត៍មួយកន្លែងក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះទាំងពីរបានបាត់ខ្លួនតាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយមកទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ ហើយឈានដល់ការបង្ហាញទីតាំងលាក់សពនៅថ្ងៃទី០១ ខែមិថុនា។ តាមលទ្ធផលកោសល្យវិច័យបានបង្ហាញថា ជនរងគ្រោះម្នាក់ស្លាប់ដោយសារការកាប់ដាច់សរសៃឈាមជើង និងម្នាក់ទៀតស្លាប់ដោយសារការរឹតក ខណៈរថយន្តរបស់ជនរងគ្រោះត្រូវបានឃាតករយកទៅផ្លុងចោលនៅស្រុកកៀនស្វាយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តចាត់វិធានការតាមនីតិវិធីច្បាប់លើជនសង្ស័យទាំងនោះ។
សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ





