ដូចបងប្អូនឃើញហើយ នៅថ្ងៃនេះមានវីដេអូមួយ(go viral) ស្តីពីឧប្បត្តវហេតុនៃកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងឯកសណ្ឋានប្រយុទ្ធ ដៃកាន់អាវុធ រុញគ្នាទៅវិញទៅមកនៅទិសប្រាសាទព្រះវិហារ ហើយមានវីដេអូមួយទៀតនៃការរុញច្រានគ្នាទៅវិញទៅមករវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីម្សិលមិញនេះនៅតំបន់មុំ៣ ដែលឧប្បត្តវហេតុទាំងនេះស្ទើរតែបង្ករទៅជាជម្លោះប្រដាប់អាវុធជាថ្មីម្តងទៀត ។
សូមអរគុណនូវវីរៈកងទ័ពកម្ពុជា ដែលអត់ធ្មត់ជាអតិបរិមា ប៉ុន្តែបានបង្ហាញនូវឆន្ទៈនិងភាពក្លាហានក្នុងការការពារទឹកដី បើងយោងតាមឧប្បត្តវហេតុថ្មីៗនេះ។ យោងតាមស្ថានភាពជាក់ស្តែង កងទ័ពថៃកំពុងបង្ខំពេលវេលាដើម្បីធ្វើសង្គ្រាមឈ្លានពានកម្ពុជា ព្រោះការធ្វើសង្គ្រាមឱ្យបានឆាប់តាមតែអាចធ្វើទៅបានគឺជាចំណុចឈ្នះរបស់ថៃ។ ចំណែកចំណុចឈ្នះរបស់កម្ពុជាគឺ សមត្ថភាពគាបសង្កត់កងទ័ពថៃ យោងតាមការទូតនិងច្បាប់អន្តរជាតិ ឱ្យពន្យាពេលវាយប្រហារកម្ពុជាបន្តទៀត។ កម្ពុជាត្រូវការពេលវេលាបន្ថែម ទិញពេលវេលា ដើម្បីធ្វើកំណែទម្រង់កងទ័ព និងធ្វើទំនើបកម្មខាងយោធា ដើម្បីត្រៀមខ្លួនសម្រាប់ពេលវេលាសមស្របណាមួយ ដូចពាក្យចាស់ថា «កូនប្រុស រងចាំ១០ឆ្នាំទៀត ចាំសងសឹក ក៏មិនទាន់យឺតពេល» ។
ក្នុងខណៈពេលនេះ តើរាជរដ្ឋាភិបាលសម្តេចធិបតីកំពុងធ្វើអ្វីខ្លះ? គឺទិញពេលវេលា ធ្វើការលើការទូតនិងច្បាប់អន្តរជាតិមុន ហើយលទ្ធភាពនៃការទូតក្តៅ(Hard Diplomacy មានដូចជា ជម្លោះប្រដាប់អាវុធ) គឺជាជម្រើសចុងក្រោយ ក្នុងរយៈពេលសមស្របណាមួយនាពេលអនាគត។
សួរថា៦ខែកន្លងទៅនេះ ក្រោយសង្គ្រាម២១ថ្ងៃ បើថៃបង្ករសង្គ្រាមជាមួយកម្ពុជាម្តងទៀត កម្ពុជាអាចទប់ទល់បានទេ? ៦ខែកន្លងទៅនេះ កម្ពុជា”ស្ងាត់តែមិនស្ងៀម” សូមបងប្អូនកុំគិតថា កម្ពុជាសុីបាយត្រឡោក ហើយសូមកុំគិតអវិជ្ជមានពេកចំពោះប្រទេសខ្លួនឯង។ ខ្ញុំសូមនិយាយឱ្យខ្លីដោយមិនប៉ះពាល់ដល់ការសម្ងាត់យោធា គឺថា យើងមិនបានទុកពេលវេលា៦ខែឱ្យកន្លងទៅដោយឥតប្រយោជន៍ទេ។ បើថៃហ៊ានបង្ករសង្គ្រាមម្តងទៀត ចំនួនស្លាប់និងរបួសហើយនិងការខូចខាតរបស់ថៃក៏មានច្រើនជាងមុនដែរ ៕ អត្ថបទ៖ Ren Chanrith
សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ




