ក្តៅហើយ!! ស្នងការខេត្តកំពត បានបញ្ចេញមុខមន្រ្តីក្រោមឱវាទទាំង៣២នាក់ និងត្រូវបណ្តេញចេញពីក្របខណ្ឌ
នៅយប់ថ្ងៃទី ៣១ ខែ ឧសភាឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការខេត្តកំពត បានបង្ហាញអត្តសញ្ញាណជនសង្ស័យមានខ្លឹមសារដូចខាងក្រោម ៖
សមត្ថកិច្ចដែលពាក់ពន្ធ័ទាំង 32 នាក់រួមនឹងអ្នកទទួលផល 04 នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឱ្យស៊េីបសួរពីបទ ផ្តេីមគំនិត សមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ ។ សូមសាធារណៈជនទាំងអស់ទទួលជ្រាបជាពត៏មាន ៕




