ទឹកចិត្តស្នេហាជាតិ! ប្តីជាបំពេញភារកិច្ចនៅទ័ពជួរមុខ ពេលនេះស្នងការនគរបាលខេត្តរតនគិរី បញ្ជាកម្លាំងចុះជួយច្រូតកាត់ស្រូវ និងឧបត្ថម្ភថវិកាដល់ភរិយាវីរៈយុទ្ធជនដែលកំពុងមានផ្ទៃពោះ…(មានវីដេអូ)
ទឹកចិត្តស្នេហាជាតិ! ប្តីជាបំពេញភារកិច្ចនៅទ័ពជួរមុខ ពេលនេះស្នងការនគរបាលខេត្តរតនគិរី បញ្ជាកម្លាំងចុះជួយច្រូតកាត់ស្រូវ និងឧបត្ថម្ភថវិកាដល់ភរិយាវីរៈយុទ្ធជនដែលកំពុងមានផ្ទៃពោះ…(មានវីដេអូ)
ទឹកចិត្តស្នេហាជាតិ! ស្នងការនគរបាលខេត្តរតនគិរី បញ្ជាកម្លាំងចុះជួយច្រូតកាត់ស្រូវ និងឧបត្ថម្ភថវិកាដល់ភរិយាវីរៈយុទ្ធជនជាប់ជួរមុខ
រតនគិរី៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានបង្ហាញនូវទឹកចិត្តអាណិតអាសូរ និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅចំពោះវីរៈយុទ្ធជនការពារព្រំដែន ដោយលោកបានចេញបញ្ជាភ្លាមៗដល់កម្លាំងនគរបាលមូលដ្ឋាន ឱ្យចុះទៅជួយច្រូតកាត់ស្រូវជូនគ្រួសារយុទ្ធជនម្នាក់ ដែលកំពុងមានទុក្ខលំបាក។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានចាត់បញ្ជាឱ្យកម្លាំងនគរបាលចុះទៅជួប ភរិយាវីរៈកងទ័ព ដល់ផ្ទះ ដើម្បីពិភាក្សានឹងជួយច្រូតកាត់ស្រូវជូននៅ ថ្ងៃស្អែក ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
មូលហេតុនៃការជួយអន្តរាគមន៍
* យុទ្ធជនជាប់ភារកិច្ច: យុទ្ធជនឈ្មោះ Khan Tey កំពុងជាប់ភារកិច្ចការពារព្រំដែនជួរមុខ (កម្ពុជា-ថៃ)។
* ភរិយាមានផ្ទៃពោះ: ភរិយាលោក Khan Tey កំពុងមានផ្ទៃពោះជិតសម្រាល និងខ្វះខាតកម្លាំងពលកម្ម។
* អាសយដ្ឋាន: ស្ថិតនៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ក្រោយទទួលបានព័ត៌មានពីក្រុមការងារប្រតិកម្មរហ័ស លោកស្នងការបានចាត់ការភ្លាមៗ។ បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានបានទៅទំនាក់ទំនងជួបជាមួយភរិយាលោក Khan Tey រួចហើយ គឺបានសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយត្រូវគ្នាជួយធ្វើការច្រូតកាត់ជូនគាត់នៅថ្ងៃស្អែកនេះ។
លើសពីនេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន របស់លោកមួយចំនួនទៀតជូនដល់ភរិយាលោក Khan Tey សម្រាប់ដោះស្រាយបញ្ហាបន្ទាន់ និងប្រើប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខផងដែរ។
ប្រភព៖ កុល ផាន់ណា មន្ទីរព័ត៌មានខេត្តរតនគិរី / ហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ





