សម្តេចជួយគាត់ផង! ភរិយាបុរសកង់បីលើកដៃសំពះ ស្នើសុំកិច្ចអន្តរាគមន៍ពី «សម្តេចពុក និងសម្តេចធិបតី» ជាថ្មីម្តងទៀត
ពត៌មានជាតិ

សម្តេចជួយគាត់ផង! ភរិយាបុរសកង់បីលើកដៃសំពះ ស្នើសុំកិច្ចអន្តរាគមន៍ពី «សម្តេចពុក និងសម្តេចធិបតី» ជាថ្មីម្តងទៀត

😢 😢 សំណុំរឿងបា..ត់ខ្លួនបុរសជាម្ចាស់ម៉ូតូកង់បី លោកថុនវិចិត្រ នៅតែជាអាថ៌កំបាំងនៅឡើយ ខណៈដែលពេលនេះ គឺមានរយៈពេលជាងមួយខែហើយ នៅតែគ្មានតម្រុយបន្តិចសោះ។ ជាថ្មីម្តងទៀត ស្រ្តីជាប្រពន្ធ បុរសកង់បី បានចេញវីដេអូអំពាវនាវសុំការអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់។ ដោយសារតែពុំទាន់មានដំណឹងរឿងក្តីស្វាមី នៅថ្ងៃទី 01 ខែ មិថុនា នេះ ស្ត្រីជាប្រពន្ធបានបង្ហោះវីដេអូ ដោយលើកដៃសំពះអង្វរដល់ សម្ដេចពុក និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សូមមេត្តាជួយអន្តរាគមន៍ក្នុងរឿងក្ដីមួយនេះថា៖

សូមម្ដេចពុកសម្ដេចបវរធិបតីហ៊ុនម៉ាណែតសូមសម្ដេចទាំងពីរមេត្តាជួយអន្តរាគមន៍រឿងក្តីមួយនេះផងពីព្រោះរយៈពេលមួយខែជាងហើយ ដែលគ្មានដំណឹងពីប្ដីសូម្បីតែបន្តិចសោះមិនដឹងថាគាត់ស្លា//ប់ឬក៏រ///ស់ទេឃើញតែកង់បីដែលត្រូវគេដុ//តបំ/ផ្លា//ញនៅក្នុងព្រៃ យ៉ាងអាថ៌កំបាំង។

បច្ចុប្បន្ន ករណីមួយនេះ មហាជនជាច្រើនកំពុងតែតាមដានរឿងរ៉ាវនេះនិងអាណិតអាសូរយ៉ាងខ្លាំងដល់ក្រុមគ្រួសារបុរសកង់បី ដោយម្នាក់ៗសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ស្ថាប័នស..ម.ត្ថ..កិច្ចពាក់ព័ន្ធនឹងខិតខំស្រាវជ្រាវ វែកមុខរកការពិត និងយុ..ត្តិ.ធ.ម៌ជូនក្រុមគ្រួសាររ..ងគ្រោះក្នុងពេលឆាប់ៗខាងមុខនេះ។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *