[Update] ការពិតត្រូវបានលាតត្រដាង! បុរសអនាថាក្នុងព្រៃ មិនមែនជាលោក ថុន វិចិត្រ ដែលបាត់ខ្លួននោះទេ…
(ភ្នំពេញ)៖ បន្ទាប់ពីមានការចែកចាយតៗគ្នានិងការសង្ស័យយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីបុរសអនាថាម្នាក់ដែលគេប្រទះឃើញដេកក្នុងព្រៃថាជាលោក ថុន វិចិត្រ ដែលជាអ្នករត់កង់បីបានបាត់ខ្លួននោះ ពេលនេះការពិតត្រូវបានលាតត្រដាងហើយ ដើម្បីកុំឱ្យមានការភាន់ច្រឡំបន្តទៀត។
យោងតាមការបញ្ជាក់ជាផ្លូវការពីភរិយារបស់លោក ថុន វិចិត្រ បានប្រាប់ឱ្យដឹងថា បុរសអនាថាដែលមហាជនបានប្រទះឃើញដេកក្នុងព្រៃដោយដាច់បាយដាច់ទឹកនោះ មិនមែនជាស្វាមីរបស់អ្នកស្រីឡើយ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា បុរសម្នាក់នោះគឺជា «ជនជាតិបារាំង» ដែលវង្វេងផ្លូវ ឬស្នាក់នៅក្នុងព្រៃតែប៉ុណ្ណោះ មិនមែនជាជនជាតិខ្មែរ ឬជាស្វាមីរបស់អ្នកស្រីឡើយ។
ទោះបីជាមានការបកស្រាយបំភ្លឺ ដើម្បីបញ្ចប់មន្ទិលសង្ស័យលើករណីបុរសក្នុងព្រៃនេះក៏ដោយ ប៉ុន្តែមកទល់ពេលនេះ លោក ថុន វិចិត្រ ដែលជាអ្នករត់កង់បី នៅតែបន្តបាត់ខ្លួននៅឡើយ ហើយក្រុមគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងខិតខំស្វែងរកយ៉ាងយកចិត្តទុកដាក់។
អាស្រ័យហេតុនេះ សូមបងប្អូនមហាជនមេត្តាជួយជ្រាបជាព័ត៌មាន និងជៀសវាងការចែកចាយព័ត៌មានមិនច្បាស់ការ ដែលនាំឱ្យមានការយល់ច្រឡំដល់គ្រួសារជនរងគ្រោះ។ ទន្ទឹមនឹងនេះ ប្រសិនបើបងប្អូនបានឃើញ ឬមានដំណឹងពាក់ព័ន្ធនឹងលោក ថុន វិចិត្រ (រូបថតភ្ជាប់កាលពីមុន) សូមមេត្តាជួយផ្ដល់ព័ត៌មានដល់ក្រុមគ្រួសារគាត់ផង។
សូមចូលរួមចែករំលែកព័ត៌មានពិតនេះទាំងអស់គ្នា!
![[Update] ការពិតត្រូវបានលាតត្រដាង! បុរសអនាថាក្នុងព្រៃ មិនមែនជាលោក ថុន វិចិត្រ ដែលបាត់ខ្លួននោះទេ… [Update] ការពិតត្រូវបានលាតត្រដាង! បុរសអនាថាក្នុងព្រៃ មិនមែនជាលោក ថុន វិចិត្រ ដែលបាត់ខ្លួននោះទេ…](https://khmerfreshnews.xyz/wp-content/uploads/2026/06/e-500x600.jpg)



