ចូលរួមសោកស្តាយ! លោក អ៊ុន សុធា បានទទួលមរណៈភាពដោយសារជំងឺ…
លោក អ៊ុន សិទ្ធា តារាសម្តែង តារាបង្ហាញម៉ូត និងជាពិធីករដ៏ល្បីឈ្មោះ បានទទួលមរណភាពក្នុងអាយុ៤០ឆ្នាំ នាថ្ងៃទី១៩ ខែវិច្ឆិកា នេះ។ បើតាមប្រភពពីមិត្តរួមអាជីព លោកកើតជំងឺមហារីកដំណាក់កាលចុងក្រោយ។
អ្នកនាង ចន ចន្ទលក្ខិណា តារាជើងចាស់មួយរូប បានបញ្ជាក់ថា លោក អ៊ុន សិទ្ធា កើតជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ និង ទឹកដក់ក្នុងពោះ។
ពិធីបុណ្យសពប្រព្រឹត្តទៅនៅផ្ទះលេខ1B ផ្លូវលេខ17 ភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាបទីមួយ ខណ្ឌពោធិសែនជ័យ។










