ទីបំផុត លោកស្រី ចន ច័ន្ទលក្ខិណា ចេញមុខប្រកាសបែបនេះ ក្រោយស្វាមីត្រូវសមត្ថកិច្ចឃាត់ខ្លួន…..
លោកស្រី ចន ច័ន្ទលក្ខិណា ចេញមកប្រកាសដោះស្រាយបំណុលប្តីរបស់ខ្លួនជាមួយម្ចាស់លុយ ដោយលោកស្រីអះអាងថា មិនគេចវេសទៅណាឡើយ គ្រាន់តែសុំពេលវេលា ព្រោះតែស្ថានភាពសេដ្ឋកិច្ច។
លោកស្រី ចន ច័ន្ទលក្ខិណា បាននិយាយថា «ខ្ញុំនៅទីនេះដើម្បីជួយដោះស្រាយបញ្ហាប្តីរបស់ខ្ញុំ ខ្ញុំមិនគេចវេស គ្រាន់តែសុំពេលវេលាក្នុងស្ថានភាពដែលពួកខ្ញុំជួបវិបត្តិសេដ្ឋកិច្ច គេក៏ជំពាក់គាត់ច្រើនដែរ តែគេគេចខ្លួនបាត់។
ខ្ញុំសូមអរគុណបងប្អូនមិត្តភ័ក្ត្រទាំងអស់ដែលបារម្មណ៍ និងសួរសុខទុក្ខខ្ញុំ ខ្ញុំអរគុណនូវសណ្តានចិត្តរបស់បងប្អូន ខ្ញុំសុំទោសដែលមិនអាចលើកទូរស័ព្ទបងប្អូន ព្រោះខ្ញុំកំពុងដោះស្រាយជាមួយដើមបណ្តឹង»។
បើកូនបំណុល មានឆន្ទៈ និងការទទួលខុសត្រូវចាំដោះស្រាយរឿងជំពាក់លុយទៅហើយនោះ ខ្ញុំសង្ឃឹមថា ម្ចាស់លុយនឹងផ្តល់ឱកាសសម្រាប់ពួកគាត់។










