តាមរយៈសំណេរដ៏វែងអន្លាយ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់រឿងលោក ហេង ឡុង ក្រោយសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងរឿងលុយកាក់ ដូច្នេះថាៈ
ខ្ញុំបាទសូមអង្វរករទៅម្ចាស់បំណុល
ចំពោះករណី ឧកញ៉ាហេង ឡុងផង🙏 ខ្ញុំបានដឹងដំណឹងពីម្សិលមិញ ឧកញ៉ាហេង ឡុងបានខលមករកខ្ញុំ ពីបញ្ហារបស់គាត់ខាងលើ រយៈពេលពីរ បីឆ្នាំនេះខ្ញុំមិនសូវបានជួបគាត់ញឹកញាប់ទេ ព្រោះខ្ញុំរវល់ប្រឹងប្រែងដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំជាច្រើន។
បន្ទាប់ពីខ្ញុំបានឮដំណឹងនេះ ខ្ញុំមិនដឹងថាត្រូវជួយបែបណា ដោយសារស្ថានភាពខ្ញុំក៏លំបាក ត្រូវដោះស្រាយរឿងជាច្រើន ។🙏🙏 ក្នុងរយៈពេលពីរថ្ងៃនេះខ្ញុំបានព្យាយាមទំនាក់ទំនងនិងស្វែងរកជួយគិតនិងដោះស្រាយ ជាមួយប្រពន្ធគាត់ដែរ។
ខ្ញុំបានឱ្យប្រពន្ធគាត់តាមអង្វរម្ចាស់បំណុលពីរថ្ងៃហើយដែលឮថាជំពាក់លុយ 30 ម៉ឺនដុល្លារនឹងបានបង់ការប្រាក់ និងប្រាក់ដើមខ្លះដល់បាន10 ម៉ឺន។ ខ្ញុំបានផ្ដល់យោបល់ឱ្យគាត់ប្រមែប្រមូលអ្វីដែលគាត់មាន គឺលុយបាន 2 ម៉ឺនដុល្លារ និងលទ្ធភាពសងប្រចាំខែ 1 ម៉ឺនដុល្លារ។ ស្ថានភាពខ្ញុំក៏លំបាកខ្ញុំគ្មានអ្វីជួយគាត់បាន ខ្ញុំបានឱ្យខ្ចី ឡានឡង់គ្រីស័រ1 គ្រឿង ដែលខ្ញុំកំពុងជិះនិងផ្ទះដែលគាត់ទិញខ្ញុំតម្លៃ 6 ម៉ឺនជាងពីមុនដែលមិនទាន់ឲ្យលុយឱ្យគាត់ខ្ចីយកទៅដោះស្រាយបញ្ហាសិនដើម្បីកុំឲ្យជាប់គុក។
តែប្រពន្ធគាត់បានតាមអង្វរពីរថ្ងៃហើយខាងម្ចាស់បំណុលនៅតែមិនព្រមដូច្នេះខ្ញុំសុំ អង្វរបន្ថែមទៀតទៅម្ចាស់បំណុល។ ខ្ញុំពិតជាមិនដឹងថាត្រូវជួយបែបណាព្រោះបានឱ្យប្រពន្ធគាត់តាមសម្របសម្រួលខ្ញុំព្យាយាមឲ្យសម្របសម្រួល2ថ្ងៃមកហើយ។ ខ្ញុំមិនការពារមនុស្សខុសទេ អ្វីដែលខ្ញុំអាចជួយបានគឺសុំអង្វរម្ចាស់បំណុលជំនួស មេត្តាអនុគ្រោះឲ្យគាត់ផងចុះហើយគាត់សងជាបណ្ដើរៗទៅ🙏តាមលទ្ធភាពខាងលើនោះ បើសិនជាខ្ញុំមានលទ្ធភាពខ្ញុំក៏និងជួយហើយឃើញឈ្លក់ទឹកហើយពិបាកនឹងឈរមើល រឿងគាត់ធ្វើអ្វីខុសជារឿងរបស់គាត់ដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ខ្ញុំមានតែការអង្វរក៏ទៅម្ចាស់បំណុលប៉ុណ្ណោះ។
ខ្ញុំមិនដឹងថាគាត់ទៅធ្វើអ្វីខ្លះទេក្នុងរយៈពេលពីរបីឆ្នាំនេះ នៅក្នុងជីវិតរបស់គាត់ គ្រាន់តែដឹងថានៅពេលដែលមានបញ្ហា គាត់បានខលមករកខ្ញុំ។ ក្នុងនាមជាមនុស្សរាប់អានគ្នា មានតែជួយអង្វរម្ចាស់បំណុលប៉ុណ្ណោះ កាលកន្លងទៅខ្ញុំបានផ្ដល់យោបល់ជច្រើនបន្ទាប់ពីខ្ញុំមានការលំបាក សម្ដីរបស់ខ្ញុំមិនសូវមានតម្លៃ។
ខ្ញុំឃើញឧកញ៉ាហេង ឡុងមានមិត្តភក្កិ បងប្អូនផឹកស៊ីច្រើនណាស់ ដល់ពេលមានរឿង មិនមានអ្នកណាជួយសម្របសម្រួលទាល់តែសោះគេខ្លាចប៉ះពាល់ដល់គេ។ នេះហើយជីវិត នឹកឃើញកាលខ្ញុំមកពីពលករកូរ៉េដំបូងបានស្គាល់ប្រពន្ធរបស់គាត់រហូតមកស្គាល់លោកឧកញ៉ាហេង ឡុងតាមរយៈការងារសង្គម។ ខ្ញុំក៏បានជ្រោមជ្រែងច្រើនដែរកាលពេលខ្ញុំមានលទ្ធភាព រហូតបានរាប់អាន នឹងធ្វើកិច្ចការងារមួយចំនួន ជាមួយគ្នា ។ តែនៅពេល ខ្ញុំជួបបញ្ហាខ្ញុំបានឃ្លាតឆ្ងាយពីគាត់ ខ្ញុំគឺផ្ដោត ខិតខំដោះស្រាយ
និងប្រឹងប្រែងរស់ មិនមានពេលវេលាដឹងសាច់រឿងស៊ីជម្រៅ។
អ្វីដែលខ្ញុំជួយគឺជួយបានប៉ុណ្ណឹងខ្ញុំមិនមានបុណ្យស័ក្តិមានអំណាច និងឥទ្ធិពលទៅជជែកបានទេ មានតែអង្វករម្ចាស់បំណុលប៉ុណ្ណោះបើសិនជាគាត់យោគយល់បងអាចនឹងមិនជាប់គុក។ ជីវិតគឺបែបនេះឯង ខ្ញុំឧស្សាហ៍ឃើញមិត្តភក្ដិផឹកស៊ីខ្វែងដៃបងប្អូនល្អ ដល់ពេលធ្លាក់ដល់បាត គេវ៉ៃថែមរកមនុស្សម្នាក់ជួយអង្វរម្ចាស់បំណុលមិនបាន។ ខ្ញុំមិនដែលស្គាល់ម្ចាស់បំណុលទេតែសុំអង្វរដោយក្ដីគោរព ទៅម្ចាស់បំណុល លទ្ធភាពគាត់ដែលខ្ញុំបានជួយគិតគូរនោះគឺគាត់អាចរកបានសុទ្ធ 2 ម៉ឺន និងឡានឡង់គ្រីស័រ
ដែលខ្ញុំឲ្យខ្ចី អាចលក់ផ្សែផ្សំបន្ថែមអាចសរុបបាន 5 ម៉ឺនដុល្លារព្រមទាំងផ្ទះតម្លៃ 6 ម៉ឺនដុល្លារជាងហើយគាត់ថាអាចសងប្រចាំខែបានមួយខែ 1 ម៉ឺនរហូតដល់អស់។ ឮថាគាត់ខ្ចីចំនួន 30 ម៉ឺនដុល្លារនិងបានបង់ដើមនឹងការប្រាក់សរុប 10 ម៉ឺនដុល្លារហើយ។🙏🙏🙏🙏
ដោយក្ដីគោរពពីខ្ញុំបានទៅម្ចាស់បំណុលផង
🙏🙏🙏🙏🙏🙏




