(វីដេអូ) ពលរដ្ឋខ្មែរទាំងចាស់ក្មេងរាប់ពាន់នាក់ ស្រក់ទឹកភ្នែកឈឺចាប់ ក្រោយទស្សនារូបភាពឯកសារកាលសង្គ្រាម…..
ពត៌មានជាតិ

(វីដេអូ) ពលរដ្ឋខ្មែរទាំងចាស់ក្មេងរាប់ពាន់នាក់ ស្រក់ទឹកភ្នែកឈឺចាប់ ក្រោយទស្សនារូបភាពឯកសារកាលសង្គ្រាម…..

កាលពីល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៨ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» ឬ «Day of Reckoning» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីចងក្រង និង ផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយបានដឹង និង ចងចាំទុកអំពីបទពិសោធ និង រឿងរ៉ាវជាមេរៀន ដែលកម្ពុជាបានឆ្លងកាត់។

ការរៀបចំយុទ្ធនាការនេះ ក៏ជាការបំផុសស្មារតីឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ មានការចងចាំ មានការឯកភាពជាទស្សនៈជាតិ និង ក្រើនរំឭកដាស់តឿនស្មារតីជាប់ជាប្រចាំពីហានិភ័យនានា ដែលអាចកើតមានចំពោះប្រទេសជាតិ និង ប្រជាជនកម្ពុជា។

ក្នុងនោះដែរ ព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» ឬ «Day of Reckoning» រៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមចូលរួមទស្សនាដោយផ្ទាល់ពីប្រជាជនជាតិ និង អន្តរជាតិជិត ១ ម៉ឺននាក់។ ជាងនេះទៅទៀត ក៏មានការផ្សាយផ្ទាល់លើបណ្តាញសង្គមផងដែរ។

ព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» ឬ «Day of Reckoning» ដែលបានជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្ថាប័នរបស់ខ្លួន និង សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ បានបង្ហាញនូវសោដនាកម្ម និង រឿងរ៉ាវជាច្រើន ដែលកម្ពុជាបានជួបប្រទះ។

ក្នុងនោះដែរ ព្រឹត្តិការណ៍បានបង្ហាញនូវរឿងរ៉ាវជាច្រើន ដែលកម្ពុជាបានជួបប្រទះ ដោយមានទាំងភាពរីករាយ និង សោកសៅ។ ជាក់ស្តែង អ្វីដែលធ្វើឱ្យអ្នកចូលរួមទស្សនាដោយផ្ទាល់ និង តាមបណ្តាញសង្គមមិនអាចទប់ទឹកភ្នែកបាននោះ គឺសោដនាកម្ម ដែលកម្ពុជាបានជួបប្រទះពោរពេញដោយការឈឺចាប់នោះ គឺសង្គ្រាម។

រូបភាព នៃឯកសារ និង រូបភាពទើបតែកើតឡើងនាពេលថ្មីៗ ដែលកម្ពុជាបានជួបប្រទះ បានចាក់បញ្ចាំងលើផ្ទាំង LED ធ្វើឱ្យអ្នកចូលរួម និង អ្នកទស្សនារាប់ពាន់នាក់ស្រក់ទឹកភ្នែកដោយការឈឺចាប់ និង ចងចាំ។

ទឹកភ្នែក ដែលបានស្រក់ចុះពីប្រជាជនជាតិ និង អន្តរជាតិ ក្នុងព្រឹត្តិការណ៍ខាងលើ គឺជាទឹកភ្នែកនៃកម្លាំងចិត្តដ៏មុតមាំ ដែលដាស់ស្មារតីប្រជាជាតិខ្មែរឱ្យភ្ញាក់រឭក រួបរួមគ្នាដោយក្តីស្រឡាញ់ជាតិ មោទកភាពជាតិ និងការទទួលខុសត្រូវចំពោះមាតុភូមិ។ ការតាំងចិត្តរបស់ខ្មែរ គឺជាថាមពលដែលអាចជម្នះរាល់ឧបសគ្គ និងបង្ហាញទៅកាន់ពិភពលោកថា ប្រជាជាតិខ្មែរមានសមត្ថភាព មានឆន្ទៈ និងអាចធ្វើបានគ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជនរបស់ខ្លួន៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រូបភាព៖ Day of Reckoning – ដាស់ស្មារតីជាតិ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *