ត្រឹម២៤ម៉ោង អ៊ីរ៉ង់ប្រើអាវុធថ្មីបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក២គ្រឿង ឧទ្ធម្ភាគចក្រ១
កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងស្វែងរកទាហានអាមេរិកម្នាក់ដែលបាត់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំងអាមេរិកពីរគ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ផ្សេងៗគ្នានៃតំបន់។ បើតាមមន្រ្តីម្នាក់បានប្រាប់ BBC ថា ការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនបន្ទាប់ពីលោតចេញពីយន្តហោះចម្បាំងអាមេរិកដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ គឺមានការរសើបខ្លាំងចំពោះពេលវេលា ខណៈដែលអ៊ីរ៉ង់ក៏កំពុងប្រណាំងប្រជែងដើម្បីស្វែងរកទាហាននោះ ដូចគ្នានឹងក្រុមស្វែងរក និងជួយសង្គ្រោះរបស់សហរដ្ឋអាមេរិក។
មន្ត្រីអាមេរិកបានទម្លាយថា ក្នុងយន្តហោះចម្បាំង F-15E Strike Eagle ដែលត្រូវបាញ់ទម្លាក់នោះ មានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។ យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានក្រុមសង្រ្គោះអាមេរិករកឃើញហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលបាត់ដំណឹង។
សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ




