ជនសង្ស័យម្នាក់ ខឹងចិត្ត និងបានចងគំនុំជាមួយម្ចាស់ផ្ទះជួលរួចសម្រេចចិត្ត យកកាំបិតមុខស្រួចចាក់សម្លាប់យ៉ាងសាហាវ ព្រោះតែម្ចាស់ផ្ទះជួលបានធ្វើការណែនាំកុំអោយហូបចុកឡូឡារំខានដល់អ្នកជិតខាង។


បើតាមប្រភពព័ត៍មានបញ្ជាក់អោយដឹងថា ជនរងគ្រោះមានវ័យជាង ៦០ឆ្នាំ ជាម្ចាស់ផ្ទះជួល បានណែនាំទៅកាន់ជនដៃដល់ ព្រោះតែងតែហូបចុក និងចាក់ធុងបាស់ឡូឡារំខានដល់អ្នកជិតខាងជាញឹកញាប់ ធ្វើអោយជនដៃដល់ចងចិត្ត គុំកួនទៅលើម្ចាស់ផ្ទះ។ រហូតមកដល់ថ្ងៃកើតហេតុ ជនដៃដល់ឃើញឪកាសល្អក៏បានកាន់កាំបិតមុខស្រួចជាប់នឹងដៃ ស្ទុះទៅចាក់សម្លាប់ជនរងគ្រោះដល់ខាងក្នុងផ្ទះតែម្តង បណ្តាលអោយស្លាប់យ៉ាងអនោចអធម៍។ ភ្លាមៗ ជនដៃដល់បានដើរចេញពីផ្ទះ រួចគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមមន្រ្តីជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហ៊ុមព័ទ្ធទីតាំងខាងលើ និងត្រួតពិនិត្យសាកសពដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប្រភព៖ កម្ពុជាថ្មី



សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ




