យុគ៩ កម្មពារទាន់ហ័ន! ក្តៅៗ បា!ក់​ស្ពានអាកាសថ្មើរជើងនៅថៃ បណ្តាលឲ្យ​មនុស្សរងរបួ!!ស​៣នាក់….(មានវីដេអូ)

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ នៅឯប្រទេសថៃ មានករណីបាក់ស្ពានអាកាសថ្មើរមួយកន្លែង ដែលបណ្តាលឱ្យធ្លាក់សង្កត់លើឡាននៅតាមផ្លូវគួរឱ្យរន្ធត់។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ ៩ និង ០៥ នាទីព្រឹក នៅផ្លូវមួយខ្សែ នៅជិតផ្សារណាំឆៃ នាឃុំបាងភ្លីណយ ស្រុកបាងប ខេត្តសាមុតប្រាកាន។ ក្នុងនោះ​ ស្ពានអាកាសប្រហែលមួយកំណាត់ បានបាក់ធ្លាក់ចុះមកសង្កត់ទៅលើឡានកំពុងតែធ្វើដំណើរនៅតាមផ្លូវ បណ្តាលឱ្យសង្កត់ជាប់អ្នកបើកបរនៅក្នុងនោះយ៉ាងរន្ធត់។

យ៉ាងណាមិញ ខាងអ្នកសង្រ្គោះកំពុងតែស្វះស្វែងចុះទៅអន្តរាគមន៍ ដើម្បីជួយយកមនុស្សដែលកំពុងជាប់នៅក្នុងឡានចេញមកខាងក្រៅវិញ៕

ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖